ជាការពិតទៅនៅក្នុងស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ គឺមានតារាសម្ដែងវ័យក្មេងដែលមានទេពកោសល្យជាច្រើន។ ប៉ុន្ដែក្នុងចំណោមនោះគេសង្កេតឃើញថាតារាសម្ដែងប្រុសដែលមានវ័យក្មេងលោក Kongthap Peak ហាក់ដូចជាមានឱកាសខ្ពស់ជាងតារាសម្ដែងប្រុសវ័យក្មេងផ្សេងទៀតដែលស្ថិតនៅក្រោមទ្រនំស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ ។
ពីព្រោះតែតារាប្រុសរូបនេះមានវ័យក្មេងប៉ុន្តែមានឱកាសជាច្រើនក្នុងការបញ្ចេញសមត្ថភាពក្នុងកម្មវិធីជាច្រើន មិនតែប៉ុណ្ណោះលោកថែមទាំងមានឱកាសបានសម្ដែងរឿងភាគជាមួយ Bella ដែលជាតារាស្រីកំពូលមួយរូបប្រចាំស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ ទៀតផង។
តោះមកស្គាល់ប្រវត្ដិខ្លះៗ របស់តារាប្រុសវ័យក្មេងបន្តិចមើល៖
1 លោកមានឈ្មោះថា Kongthap Peak
2 លោកកើតនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០០១
3 លោកគឺជាកូនប្រុសរបស់តារាសម្ដែងជើងចាស់លោក Prab Yuttapichai
4 លោកមានកម្ពស់ 180 សង់ទីម៉ែត្រ
5 លោកបានចុះកុងត្រាជាមួយបុស្ដិ៍លេខ ៣ ជាតារាសម្ដែង
6 លោកធ្លាប់បានចេញច្រៀងជាផ្លូវការនៅឆ្នាំ ២០១៨ ជាមួយអាល់ប៊ុម “Say NO”
7 លោកធ្លាប់បានលេចមុខនៅក្នុងកម្មវិធីដ៏ល្បីមួយរបស់ប្រទេសកូរ៉េដែលមានឈ្មោះថា “I Can See Your Voice រដូវកាលទី 6”
8 លោកធ្លាប់បានចូលប្រកួតក្នុងកម្មវិធីចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េគីកម្មវិធី “Produce 101X”
9 Peak នឹងត្រៀមសម្ដែងរឿងភាគថ្មីជាមួយ Bella Ranee ដែលមានចំណងជើងថា “Dare To Love”
ប្រភព៖ Thaiupdate
អត្ថបទដោយ៖ ស្រីពេជ្រ