ដៃគូរដៃកង់ Chompoo Araya កូនបីធ្វើខ្លួនខ្ញង់ៗមិនអោយចាញ់មិត្តសម្លាញ់អ្នកអត់ប្ដីអត់កូននោះទេទៅណាមកណាក៏គេថានៅ Single ដែរ! មានវីដេអូ

Chompoo Araya ការតុបតែងខ្លួនមួយឈុតនេះមើលទៅស៊ិចស៊ីហើយក្មេងជាងវ័យខ្លាំងណាស់ នេះគ្រាន់តែជាឈុតនាំកូនប្រុសអូន Shayfa ទៅញុំអាហារពេលព្រឹកសោះ ឡូយដល់ថ្នាក់នេះហើយ

ជាអ្នកម៉ាក់តារាកំពូលខាងតែងខ្លួនរូបពិតសម្លេងពិតហើយក៏មិនធ្វើតួរងរបស់នរណាដែរ បើនិយាយពីកំពូលតារាខាងតែងខ្លួនគឺមានតែ Chompoo Araya និងហើយលេខមួយ ព្រោះគ្រប់ពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធីណាហើយអាចនិយាយបានថាមិនដែលធ្វើអោយប្រិយមិត្តខកចិត្តបន្ទិចណាទេ មុននេះបានឃើញម៉ាក់ៗហោះហើរទៅចូលរួមនៅក្នុងកម្មវិធីល្បីក្នុងប្រទេសបារាំងរួចមកហើយ ហើយគ្រប់គ្នាក៏បានប្លែកភ្នែកប្លែកអារម្មណ៍ចំពោះស្ទាយតែងខ្លួនរបស់ Chompoo មិនស្ទើរដែរ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Chompoo បានធ្វើអោយមានការភ្ញាក់ផ្អើលម្ដងទៀត ជាមួយនិងឈុតសាមញ្ញៗនិងសប្បាយៗតែសង្ហាខ្លាំង ហើយក៏ស៊ិចស៊ីមិនធម្មតាដែរ តែងខ្លួនដូចអ្នកកីឡា ខោវខ្លី អាវដៃខ្លី ស្បែកជើងក្រហមឆ្អិនឆ្អៅ បូករួមជាមួយស្រោមជើងកវែងទៀត អេមណាស់ ចំណែកឯមិត្តសម្លាញ់យ៉ាង Ploy Chawaporn គ្រាន់តែជូនមកយកអាហារពេលព្រឹកតែប៉ុណ្ណោះចា

អត្ថបទដោយ : នីត្តា