បានវេលាល្អហើយ! តួឯកស្រីវ័យក្មេងរូបស្រស់នាង Patricia Good និងគូស្នេហ៍មកប្រកាសដំណឹងល្អរបស់ខ្លួន ប្រាប់ពីវេលាថ្ងៃមង្គលការទទួលបានការជូនពរពីមិត្តភក្ដិនិងអ្នកគាំទ្រជាច្រើន។
ដោយគូនេះកាលពីមានទំនាក់ទំនងស្នេហាដំបូងៗមានឩបសគ្គមិនតិចនោះទេ គឺដោយអាយុរខុសគ្នាថែមកាលនោះខាងស្រីក៏ទើបបែកគូស្នេហ៍ចាស់ ឯខាងប្រុសវិញក៏ធ្លាប់មានស្នេហាជាមួយតារាៗ ធ្វើឲមានអ្នកខ្លះនិយាយថាគូនេះស្រលាញ់គ្នាមិនបានយូរនោះទេ។ តែមិនដូច្នេះឡើយ គូរបស់ Patricia និងហៃសូ Note Vises បានបង្ហាញឲឃើញថាអ្នកទាំងពីពិតមានមានចំណងស្នេហាច្បាស់លាស់យូរអង្វែង ពេលនេះទាំងគូដល់វេលាដែលសម្រេចចិត្តសាងគ្រួសាររួមគ្នាហើយ។ ដោយវេលាល្អរបស់អ្នកទាំងពីរគឺបាននៅក្នុងខែធ្នូរនេះហើយ ហើយក្រោយរៀបការក៏មានគម្រោងយកកូនតែម្ដង ដោយវេលាកាន់តែគៀកហើយរូបនាងនិងក្រុមគ្រួសារក៏កំពុងរវល់ក្នុងការរៀបចំផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ