មិនមែនអភិជនទេតែជា….! មកមើលផ្ទះបាយរបស់តារាស្រី Margie Rasri ទំនើបទាន់សម័យគ្រប់ជ្រុងតែស្វាមីឡើងកំពល់មុខហើយព្រោះតម្លៃអស់ជិត….! មានវីដេអូ

បន្ទាប់ពីបានឃើញភាពអស្ចារ្យរបស់គូស្វាមីភរិយាល្បីឈ្មោះលោក Pok-Passakorn Chirathivat និង Margie Rasri ដែលអ្នកទាំងពីរទើបតែរើរបស់របរចូលមកនៅផ្ទះថ្មី អាចនិយាយបានថាគ្រប់ជ្រុងគ្រប់មុំនៃផ្ទះគឺត្រូវបានតុបតែងឡើងយ៉ាងល្អឥតខ្ចោះ ព្រោះផ្ទះគឺជាកន្លែងស្នាក់អាស្រ័យនៅជារៀងរហូតពេញមួយជីវិត ក្រៅពីភាពសុខស្រួលរបស់កូនៗទាំងពីរហើយ ក៏នៅមានកន្លែងរត់លេងដ៏ធំទូលាយសម្រាប់អ្នកទាំងពីរទៀតផង

ជាក់ស្ដែងនៅពេលថ្មីៗនេះ Margie ឆ្លៀឱកាសបើកបង្ហាញផ្ទះបាយគ្រប់ជ្រុងគ្រប់មុំតាមរយៈកម្មវិធីយូធូប ป๊อกกี้ on the run SS5 EP8 ថែមទាំងប្រាប់ពីដើមចមក្នុងការតុបតែងលំអរផ្ទះបាយទាំងអស់ផងដែរថា វាគឺជាផ្ទះបាយក្នុងក្ដីស្រម៉ៃនិងនាំយកពីក្រៅប្រទេសមកទាំងអស់ អាចនិយាយបានថាស្អាតនិងទំនើបបំផុត វត្ថុនីមួយៗល្អស្អាតនិងទំនើបខ្លាំងណាស់​ គ្រប់យ៉ាងត្រូវបានជ្រើសរើឡើងយ៉ាងសំរិតសំរាំង ជាពិសេសទូរទឹកកកដែលឃើញហើយលាន់មាត់វ៉ាវគ្រប់ៗគ្នា

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ ស្វាមីជាទីស្រលាញ់បានបន្ថែមថាបន្ទប់ផ្ទះបាយមួយនេះខ្លួនមិនបានបូករួមបញ្ចូលជាមួយនិងអ្វីផ្សេងទៀតនោះទេ ហើយជាស្នាដៃប្រពន្ធទាំងអស់ ព្រមទាំងបានស៊ើបសួរភរិយាពីតម្លៃផ្ទះបាយដ៏ប្រណិតនេះថាអស់ប៉ុន្មាន? ប្រពន្ធឆ្លើយឡើងថា បើសរុបត្រួសៗជិត 4លានបាត ជាមួយរបស់របរប្រើប្រាស់អគ្គីសនីទាំងអស់ ប្រហែលជា 1,7លានបាត បូករួមទាំងអស់ 5,7លានបាត ប្ដីឮចឹងគាំងនិយាយលែងចេញ

អត្ថបទដោយ : នីត្តា