ចេញពីករណីដែលមមានផេកល្បី “Dispatch” ចាប់បានរូបភាពហើយចេញពត៌មានប្រកាសថាតារាសម្តែងឈានមុខរបស់ប្រទេសកូរ៉េខាងត្បូងកញ្ញា Park Min-young កំពុងទាក់ទងស្នេហាជាមួយមហាសេដ្ឋីដែលកំពុងជាប់ឈ្មោះជាអ្នកទោសនិងជាជនបោកប្រាស់ – តារាស្រីត្រូវសង្គមវាយប្រហាររហូតខាងក្រុមហ៊ុនត្រូវចេញមុខប្រកាសថាពេលនេះពួកគេបានចែកផ្លូវគ្នារួចរាល់ហើយ តួឯកស្រីមិនពាក់ព័ន្ធអ្វីឡើយ។

ចុងក្រោយសាមីខ្លួនដែលជាអតីតមិត្តប្រុសរបស់កញ្ញា Park Min-young បានចេញមុខអោយសម្ភាសន៍បញ្ជាក់ថាពួកគេបានបែកប្រាក់គ្នាមែន ហើយសម្រាប់ប្រធានបទដែលនិយាយថាតារាស្រី ទទួលប្រាក់ពីមិត្តប្រុសជាប្រចាំយកមកចិញ្ចឹមខ្លួន លោក “ដាំងចងយ៉ន” បានឆ្លើយថាមិនពិតទេតាំងពីទាក់ទងគ្នាគាត់បានអោយកាបូបប្រែន ឆាណែល ទៅនាងតែមួយគត់ ភាគច្រើនតារាស្រីជាអ្នកទិញនេះទិញនោះអោយគាត់ជានិច្ច។

ចុងក្រោយលោក “ដាំងចងយ៉ន” បាននិយាយគាត់ចង់អោយនាងមានឧកាសធ្វើការងារដែលនាងស្រលាញ់អោយបានពេញលេញ។ អ្នកកាសែតចង់សសេរអ្វីខ្លួនគាត់មិនបារម្មណ៍ទេ ប៉ុន្តែសូមកុំសសើរអ្វិផ្តេសផ្តាសដែលអាចប៉ះពាល់ដល់អាជីពរបស់នាងពីព្រោះពេលនេះទាំងពីរនាក់មិនមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតឡើយ។
អត្ថបទដោយ សា



