ធ្លាប់តែឃើញ Grace Kanklao ផុសអីស៊ិចស៊ីៗដល់ពេលលើកនេះផុសបែបផ្អែមល្ហែមរ៉ូមែនទិកវិញម្នាក់ៗលើសជាតិស្ករព្រាត! មានរូបភាព

ថ្វីត្បិតតែមិនសូវជាបានឃើញតារាសម្ដែងស្រីស្បែកសចាំងយ៉ាង Grace Kanklao ផុសរូបភាពជាមួយម្ចាស់ចិត្តហៃសូ Nic ញឹកញាប់ប៉ុន្មាននោះទេតែមួយគូរនេះក៏ផ្អែមល្ហែមល្អូកល្អើនដូចដើម

ដូចជារូបភាពនិងសកម្មភាពជាក់ស្ដែងដែលជាថ្ងៃខួបកំណើតរបស់ខាងប្រុស ទើបខាងស្រីឆ្លៀតឱកាសសុំផុសរូបភាពផ្អែមល្ហែមខ្លះៗ លើកនំខេកមកជូនពរខួបកំណើតសង្សាកំពូលសង្ហា ថែមទាំងមានកាដូអមជាមួយនិងប្រយោគជូនពរដ៏ស្វីតៗថា

After Footer (Active) - damrei Mr1 Zone2

“HBD @nlrgkk  អគុណដែលតែងតែនៅក្បែរៗអូនគ្រប់ស្ថានការណ៍ទាំងអស់ណា  #natacha  #thehulk  ស្រលាញ់ៗៗៗៗ សុំនិយាយ….យប់ក្នុងថ្ងៃនិងភ្លៀងធ្លាក់ខ្លាំងហើយស្ទះផ្លូវជិត 3ម៉ោង បាយក៏មិនបានញុំ រំភើបក៏រំភើប ឈឺនោមក៏ឈឺតែយើងត្រូវទ្រាំ ព្រោះថ្ងៃសំខាន់ហា ហើយអង្គភាពយើងដកភារកិច្ចនេះមិនបានទេ”

ហើយក៏មានមនុស្សជាច្រើនដែលចូលមកខមិនជូនពរថ្ងៃខួបកំណើតដល់អ្នកកំលោះរូបសង្ហាយ៉ាងច្រើនពេញប្រទេស

អត្ថបទដោយ : នីត្តា