កូនៗរបស់តារាស្រី chomismaterialgirl និងលោក nottvisrut កំពុងចែកក្រុមគ្នា!! តោះមកមើលនរណាកូនប៉ាៗ នរណាគេកូនម៉ាក់ៗ!

នៅតែជាទីស្រលាញ់ពេញចិត្តដដែលសម្រាប់អូន សាយហ្វា-ផាយុ-អាប៊ីហ្កេល កូនប្រុសស្រីរបស់កំពូលតារាស្រី chomismaterialgirl និងស្វាមីអ្នកធុរកិច្ចធំរបស់ប្រទេសថៃ ដោយមិនថាធ្វើអ្វីអូនទាំងបីនាក់តែទទួលបានពាក្យសសើរ និងខមមិនផ្តល់កំលាំងចិត្តជានិច្ច។ ចុងក្រោយអ្នកតាមដានហួសចិត្តអស់សំណើចព្រោះពេលនេះនៅក្នុងគ្រួសាររបស់ពួកគេដូចជាចាប់ផ្តើមបែងចែកបក្សពួកគ្នារវាងកូនម៉ាក់ៗ ឬកូនប៉ាៗ។
ទស្សនិកជននាំគ្នាសង្ស័យដោយផ្អែកលើរូបភាព និងសកម្មភាពផ្សេងៗរបស់អ្នកនាង chomismaterialgirl លោក nottvisrut និងកូនកូនៗរបស់ពួកគេ។ ជាទូទៅនៅពេលតារាស្រីចេញញញាំអីខាងក្រៅជាមួយមិត្តភក្តិ អ្នកគាំទ្ររមែងឃើញបងប្រុសច្បងនិងអូនអាប៊ីហ្កេលទៅចូលរួមជានិច្ច ចំណែកកូនប្រុសកណ្តាលអូន ផាយុ វិញចូលចិត្តសកម្មភាពកីឡាដូចប៉ាៗ។
បណ្តាលអោយពេលនេះអ្នកគាំទ្រនិងទស្សនិកជននាំគ្នាគិតថាងូន “សាយហ្វា-អាប៊ីហ្កេល” ជាកូនក្រុមរបស់ម៉ាក់ៗ រីឯអូន “ផាយុ” ជាកូនក្រុមរបស់លោក nottvisrut។​ កុំទាន់យល់ច្រឡំថាគ្រួសាររបស់កំពូលតារាស្រីមានបែងចែកបក្សមែនទែនណា ខាងលើនេះគ្រាន់ជាសង្កេតឃើញរបស់អ្នកប្រើប្រាស់អ៊ិនធឺណែតតែប៉ុននោះ គ្រប់គ្នាដឹងយ៉ាងច្បាស់ថាសមាជិកទាំងអស់នៅក្នុងគ្រួសារនេះស្រលាញ់គ្នាទៅវិញទៅមកស្មើរៗគ្នា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា