បើអោយនិយាយដល់ពាក្យថា “Queen of” វិស័យហ្វាសសិនទស្សនិកជនមុខជានឹកដល់កំពូលតារាស្រី chomismaterialgirl ជាក់ជាមិនខានពីព្រោះនាងគ្រងតំណែងនេះជាយូយា ហើយពិសេសដោយមិនមាននរណាអាចបដិសេដសមត្ថភាពរបស់នាងបានឡើយ។ ប៉ុន្តែថ្មីៗនេះគ្រប់គ្នាសង្កេតឃើញថាកញ្ញា davikah ក៏កំពុងធ្វើអោយបេះដូងរបស់អ្នកស្រលាញ់ការតែងខ្លួនរញ្ជួយម្តងហើយម្តងទៀតរហូតសង្ស័យថានាងនឹងក្លាយជា Queen មនុស្សបន្ទាប់សម្រាប់ជំនាក់ថ្មី!

ឧទាហរណ៍ថ្មីៗនេះកញ្ញា davikah មានឈ្មោះទៅបង្ហាញវត្តមាននៅប្រទេសល្បីខាងហ្វេសសិនដល់ទៅពីរប្រទេសផ្សេងៗគ្នា ហើយតារាស្រីបានធ្វើអោយគ្រប់គ្នាចងចាំនាងជាមួយស្តាយល៍តែងខ្លួន និងការដើរបង្ហាញម៉ូតបានយ៉ាងជោគជ័យ។ គ្រប់ឈុតរបស់កញ្ញា davikah ប្លែកភ្នែក ប្លែងអារម្មណ៍ ហើយធ្វើអោយមហាជនលង់ស្រលាញ់នាងជាខ្លាំង និងយ៉ាងច្រើនសន្ធឹកសន្ធាប់។

ចុងក្រោយនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនតារាស្រីបានផុសរូបក្នុងឈុតវែងពណ៌ស្វាយ ប្រកបដោយគ្រឿងអលង្ការប្រណិតប្រៀបដូចជាម្ចាស់ក្សត្រី បណ្តាលអោយមនុស្សជាច្រើនទទួលស្វាគមន៍ សសើរថាស្អាត និងភ្លាត់មាត់និយាយថានាង “ពិតជា Queen យ៉ាងពិតប្រាកដមែន” តែងខ្លួនមិនដែលអោយជាន់គ្នាសូម្បីម្តង។
អត្ថបទដោយ សា




