តារាស្រីរាប់មិនអស់មកពីគ្រប់បុស្តិ៍ គ្រប់ស្ថាប័នចូលមកខ្នាញ់អូន Abigail កូនស្រីរបស់អ្នកនាង chomismaterialgirl!
អាចនិយាយបានថា HOT មិនចាញ់ម៉ាក់ម៉ាក់ឡើយសម្រាប់អូន Abigail កូនស្រីរបស់លោក Nottvisrut និងតារាស្រី chomismaterialgirl ដែលកាន់តែធំកាន់តែគួរអោយស្រលាញ់ គួរអោយខ្នាញ់ហើយចេះរស់រាយដាក់ហ្វែនខ្លាប់គ្រប់គ្នា។ ចុងក្រោយបណ្តាតារាស្រីទាំងនៅលីវ ទាំងរៀបការហើយនាំគ្នាចូលមកក្នុងប្រអប់ខមមិនរូបអូនអាប៊ីហ្កេលដែលម៉ាក់ៗទើបផុសថ្មីៗនេះ។

នៅក្នុងអ៊ិនស្តាក្រាមអ្នកនាង chomismaterialgirl ផុសរូបកូនស្រីជាច្រើនសន្លឹកព្រមជាមួយ Caption សសេរថា “ទុកអោយសក់បះៗពីមុននោះ គ្រាន់តែជាប្រវត្តិសាស្ត្រ 🦁”។ ដោយក្នុងរយ:ពេលត្រឹមតែមួយម៉ោងរូបរបស់អូនអាប៊ីហ្កេលមានអ្នកចូល Like ដល់ទៅ២សែននាក់ ចាត់ទុកជាទិន្នន័យដែលខ្ពស់ជាតួឯកស្រីល្បីនាពេលបច្ចុប្បន្ននេះ។

សម្រាប់ផុសចុងក្រោយនេះអូន Abigail មិនមែនទាក់ទាញហ្វែនខ្លាប់ដែលជាទស្សនិកជនតែប៉ុណ្ណោះទេ មានតារាស្រីៗច្រើនណាស់បានចូលមកខមមិនសសើរភាពគួរអោយស្រលាញ់ និងប្រាប់ថាខ្លួនកំពុងលង់ហើយជាហ្វែនខ្លាប់របស់កូនស្រីទី៣របស់អ្នកម៉ែ chomismaterialgirl។ ក្នុងនោះមានដូចជាតារាស្រី crishorwang ខមមិនថា “គួរអោយស្រលាញ់ណាស់”, duearisara “គួរអោយស្រលាញ់ទ្រាំមិនបានទេ”, mint_chalida “លង់អូនហ្កេលហើយ!!”, sriritajensen “គួរអោយស្រលាញ់ណាស់ ❤️❤️” និងតារាស្រីជាច្រើនទៀតដែលទ្រាំមិនបានត្រូវចេញមុខបញ្ចេញមុខប្រាប់ថាស្រលាញ់។

អត្ថបទដោយ សា


