ម៉ែ aff_taksaorn ជួបដ្រាម៉ាថ្មី!! ហ្វែនខ្លាប់នាំគ្នាបារម្មណ៍ពីសុខភាពរបស់តារាស្រីជាខ្លាំងនាពេលបច្ចុប្បន្ននេះ!

កំពុងក្លាយជាតារាស្រីក្នុងចិត្តរបស់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះកញ្ញា aff_taksaorn តារាស្រីដែលកំពុង រះសាជាថ្មីម្តងទៀតនៅក្នុងសង្គមសិល្ប:កំសាន្ត។ ចាប់តាំងពីត្រឡប់មកទទួលការងារសិល្ប:វិញនាងបំពេញនាទីបានល្អ មិនមានត្រង់ណាគួរអោយបារម្មណ៍នោះទេ ប៉ុន្តែថ្មីៗនេះហ្វែនខ្លាប់ចាប់ផ្តើមបង្កើតសំលេងបង្ហាញក្តីភ័យព្រួយដែលខ្លួនមានចំពោះតារាស្រីព្រោះនាងចូលចិត្តញ៉ាំរបស់នេះ។
ប្រធានបទដែលកំពុងទទួលបានការយកចិត្តទុកដាក់បំផុតនាពេលនេះគឺ “ម៉ែ aff រឿងជាតិផ្អែមសុំពេញ ១០០%” ដែលលំអិតថាតារាស្រីចូលចិត្តញ៉ាំតែគុចដែលដែលមានកម្រិតស្ករច្រើនគួរអោយបារម្មណ៍។ ចុងក្រោយមានឧកាសបានជួបអ្នកយកពត៌មានសុំអោយកញ្ញា aff_taksaorn ជួយអធិប្បាយនាងក៏បានឆ្លើយថា “ជារឿងពិតដែលខ្ញុំចូលចិត្តញ៉ាំតែគុជដែលផ្អែមខ្លាំង ប៉ុន្តែកុំបារម្មណ៍អីព្រោះមិនបានញាំរាល់ថ្ងៃទេ”។
តារាស្រី aff_taksaorn បានបន្តទៀតថានាងញ៉ាំតែពេលដែលធ្វើការងារច្រើន ហត់នឿយ ហើយចង់ផ្តល់រង្វាន់អោយខ្លួនឯងតែប៉ុននោះ (យូៗបានញ៉ាំតាមចិត្តចង់បានម្តង)។ ជាទូទៅនាងជាមនុស្សយកចិត្តទុកដាក់ចំពោះសុខភាពណាស់ ជ្រើសរើសអាហារបរិភោគយ៉ាងល្អ សូម្បីទឹកបរិសុទ្ធក៏ញ៉ាំតែទឹកដែលមានសីតុណ្ហភាពធម្មតាដែល ដូចច្នេះហើយកុំបារម្មណ៍អីនាងមិនអីទេ។​

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា