រំលឹកអតីតកាលល្អៗ អូន “ពីម៉ៃ” Surprise អ្នកម្តាយ aff_taksaorn រហូតយំជាខ្លាំងកណ្តាលកម្មវិធីសម្ភាសន៍ (មានវីដេអូ)!
អូនពីម៉ៃ និងតារាស្រី aff_taksaorn គឺជាគូម្តាយកូនតារាដែលទស្សនិកជនអាណិត ស្រលាញ់ និងត្រៀមខ្លួនធ្វើគ្រប់យ៉ាងដើម្បីគាំទ្រពួកគេអោយមានសេចក្តីសុខទោះបីមិនមានមេគ្រួសារនៅក្បែរក៏ដោយ។ ក្រៅពីអ្នកគាំទ្រ មិត្តភក្តិ សាមីខ្លួនទាំងពីរនាក់មិនដែលបណ្តោយកូនឬម្តាយខ្វះភាពកក់ក្តៅ ខ្វះក្តីស្រលាញ់នោះឡើយ ពួកគេនៅក្បែរគ្នា លើកទឹកចិត្តគ្នានិងដឹកដៃគ្នាដើរទៅមុខព្រមគ្នាគ្រប់ពេលវេលា។

ហេតុការណ៍ដែលបញ្ជាក់ថាតារាស្រី និងកូនស្រីស្រលាញ់គ្នាខ្លាំងកម្រិតកើតមានឡើងកាលពី២ឆ្នាំមុននៅក្នុងកម្មវិធីសម្ភាសន៍ 3 Zaap ដោយខណ:ពេលដែលកញ្ញា aff_taksaorn កំពុងឆ្លើយសំនួរពិធីករអូន “ពីម៉ៃ” ដើរចូលទៅរកម្តាយព្រមជាមួយនុំខេក ភួងផ្កាម្លិះ និងច្រៀងចម្រៀងអរគុណម្តាយយ៉ាងរំជើបរំជួល។

តារាស្រី និងពិធីករឃើញហើយផ្ទុះទឹកភ្នែកហូចេញមកដោយហាមមិនបានព្រោះមិនដែលនឹកស្មានថាកូនស្រីតូចចេះដឹងគុណម្តាយ និងចេះរៀបចំកម្មវិធីធ្វើអោយម្តាយមានក្តីសុខបានដល់កម្រិតនេះសោះឡើយ។ ខ្លីបវីដេអូរបស់ម្តាយកូនមួយគូនេះធ្វើអោយទស្សនិកជនកម្មវិធី និងហ្វែនខ្លាប់តាមបណ្តាញអ៊ីធឺណែតយំតាមជាច្រើនសន្ធឹកសន្ធាប់។
អត្ថបទដោយ សា


