តារាស្រី annethong ត្រូវបានគេដាក់ងាអោយជាតួឯកស្រីនៃកេរ្តិ៍ដំណែល តួឯកស្រីក្នុងចិត្តរបស់មនុស្សច្រើនជំនាន់តាំងពីយូយាណាស់មកហើយ ព្រោះសម្រស់និងសមត្ថភាពរបស់នាងល្អមិនមានធ្លាក់ចុះសូម្បីបន្តិច ២០ឆ្នាំមុនពូកែយ៉ាងណាពេលនេះនាងនៅតែពូកែបែបនោះដដែល។ ចុងក្រោយថ្ងៃនេះតារាស្រីបានបញ្ចេញរូបថ្មីពិសេសមួយចំនួន បណ្តាលអោយទ្សសនិកជនសសើរថាជាសិល្ប:ការិនីអមត:!

កញ្ញា annethong បានផុសរូបក្នុងឈុតវែងពណ៌ក្រហមបំពាក់ជាមួយគ្រឿងអលង្កាប្រណិតតំលៃថ្ងៃមហាសាលព្រមជាមួយ caption សសេរថា “ថ្ងៃនេះតែងខ្លួនបែបស្រាលៗ 🥰មកចូលរួមកម្មវិធីរបស់ប្រែនសំលៀកបំពាក់ Gucci និងគ្រឿងអលង្កាម៉ាក Hortus Deliciarum The new Gucci High Jewelry Collection”។

ដោយឈុតរួមជាមួយគ្រឿងពេជ្រដែលតារាស្រីពាក់នោះបានធ្វើអោយនាងក្លាយជាម្ចាស់ក្សត្រីវ័យក្មេងដែលពោពេញដោយអំណាច និងទ្រព្យសម្បត្តិរបស់កម្មវិធីនោះដោយមិនច្រឡំគេ។ ឃើញហើយមិត្តភក្តិនៅក្នុងវិស័យសិល្ប: និងបណ្តាអ្នកគាំទ្ររាប់ម៉ឺននាកចូលមកអះអាងបញ្ជាក់បន្ថែមថា “តារាស្រី annethong ពិតជាសាកសមនឹងតំណែងរាជនី/តួឯកស្រីគ្រប់ជំនាន់របស់វិស័យសិល្ប:”។
អត្ថបទដោយ សា



