រឿងធំ!! បុស្តិ៍លេខ ៧ ប្រកាសបញ្ចប់កុងត្រារបស់លោក ko_vasin ភ្លាមៗ ហ្វែនខ្លាប់សង្ស័យថាបណ្តាលមកពីមូលហេតុនេះ!

ក្តៅៗ ថ្មីៗទស្សនិកជនទូទាំងប្រទេសថៃភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលបានឃើញសេចក្តីប្រកាសរបស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៧កាលពីម្សិលមិញ ដែលបានចេញផ្សាយថាពេលនេះក្រុមហ៊ុនសម្រេចចិត្តផ្តាច់កុងត្រាជាមួយតារាប្រុសឈ្មោះ ko_vasin ចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ។
បណ្តាលអោយមនុស្សជាច្រើនសង្ស័យថាហេតុអ្វីបានជាបុស្តិ៍ចេញប្រកាសភ្លាមៗ? ហេតុអ្វីតួឯកប្រុសដែលសម្តែងរឿងយ៉ាងច្រើនសន្ធឹកសន្ធាប់ស្ងាត់ៗត្រូវគេដកចេញបែបនេះ? ហើយដោយផ្អែកតាមបណ្តាញមតិយោបល់របស់អ្នកប្រើប្រាស់អ៊ិនធឺណែតនាពេលនេះ បង្ហាញអោយឃើញថាលោក ko_vasin ត្រូវគេដកចេញព្រោះគាត់បានទៅបង្ហាញមុខនៅក្នុងកម្មវិធី  The Wall Song របស់បុស្តិ៍ផ្សេង ដែលវាខុសពីច្បាប់របស់បុស្តិ៍លេខ7។
បច្ចុប្បន្ននេះទោះបីមានអ្នកជឿថាហេតុផលខាងលើជាកាពិតប៉ុន្តែគ្រប់គ្នានៅតែរងចាំស្តាប់ហេតុផលពិតប្រាកដ ពីសំណាក់បុស្តិ៍ និងតារាប្រុសដោយផ្ទាល់ ដោយសង្ឃឹមថាទាំងពីរភាគីនឹងបើកចិត្តទម្លាយគ្រប់ហេតុផលអោយទស្សនិកជនបានដឹងយ៉ាងលំអិតនិងបើកចំហរ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា