Mickey ប្តី Jennie ឡើងប៉ុស្ដន៍ប៉ូលីសភ្លាមៗសុំមើលមុខអ្នករិះគន់កូនស្រីខ្លួនថែមទាំងធ្វើរឿងមួយនេះ! មានវីដេអូ

គឺជាគ្រួសារមួយទៀតដែលចេញមកការពារកូនពីការមើលងាយរិះគន់នៅលើបណ្ដាញសង្គម សម្រាប់ Janie Alphat និងស្វាមី Mickey Non កាលពីឆ្នាំ 2020 ទាំងពីរនាក់បានដំណើរការប្ដឹងចាប់អ្នកចូលចិត្តសរសេរមិនគិតនៅលើបណ្ដាញសង្គម ហើយជាពិសេសគឺយករូបភាពគ្រួសាររបស់នាងទៅកាត់តហើយផុសនៅលើបណ្ដាញសង្គមអនឡាយ បន្ទាប់ពីមានអ្នកចូលមកខមិនក្នុងលក្ខណៈមើលងាយរិះគន់ និងបំពានលើកូនស្រីតាមរយៈសកម្មភាពមួយនេះ

ជាក់ស្ដែង (13 តុលា 2022) ពត៌មានប៉ុស្ដិ៍លេខ 3 បានរាយការណ៍ថា Mickey Non  ស្វាមីរបស់ Janie  រួមមានអ្នកម៉ាក់របស់លោក បានធ្វើដំណើរទៅ ប៉ុស្តិ៍នគរបាល Wang Thonglang ដើម្បីសួរនាំជនសង្ស័យម្នាក់ក្នុងចំណោម១០នាក់ តាមការកោះហៅក្នុងករណីបំពានពាក្យសម្ដីរិះគន់មើលងាយ សមត្ថកិច្ច​អាច​តាម​ចាប់​បាន​នៅ​ខេត្ត Phichit កាលពីថ្ងៃទី 12 តុលា ហើយកន្លងមក ដែល​យោង​ទៅ​សារភាព​ពេញ​មួយ​ការ​ចោទ​ប្រកាន់

After Footer (Active) - damrei Mr1 Zone2

 

ទាំងអស់នេះ Mickey បានបង្ហាញថា ថ្ងៃដែលមកប៉ុស្ដិ៍ប៉ូលីសដើម្បីចង់មើលមុខសង្ស័យ ហើយចង់ដឹងពីមូលហេតុដែលពួកគេហ៊ានប្រមាថមើលងាយក្មេង ក្រោយពីសាម៉ីខ្លួនបានជជែកជាមួយជនសង្ស័យក៏អះអាងថា ឃើញសមាជិកក្នុងក្រុមធ្វើហើយទើបខ្លួនធ្វើតាមខ្លះ ហើយក៏ធ្វើបែបនេះច្រើននាក់ ហើយម្នាក់ៗដែលធ្វើបែបនេះមានអាយុមកតិចក្រោម 30 នោះទេ​ មិនគិតថាពួកគាត់គិតបានតែបែបនេះនោះទេ

អត្ថបទដោយ : នីត្តា