កុំតែមានប្ដីហើយទេ! Amy កាន់តែអាយុច្រើនកាន់តែស្រស់ស្អាតសូម្បីតែកំលោះរូបសង្ហាតារាល្បី JB ក្រុម GOT7 ក៏សម្លឹងមិនដាក់ភ្នែកដែរដល់ថ្នាក់ធ្វើអោយ……! មានរូបភាព
ធ្វើអោយគ្រប់គ្នាកើតការច្រណែនភ្លាមៗ សម្រាប់តារាសម្ដែងស្រីហើយក៏ជាពិធីកររូបស្រស់ Amy Klinpratum ជាក់ស្ដែង (13 តុលា 2022) មានឱកាសបានជួបសម្ភាសន៍អាយដលល្បីឈ្មោះមកពីប្រទេសកូរ៉េខាងត្បូងគឺលោក JAYB សមាជិកក្រុម GOT7 ដែលមករៀបចំការប្រគុំតន្រ្ដីនៅក្នុងប្រទេសថៃ
ដោយអ្នកនាង Amy បានបង្ហាញរូបភាពនៅពីក្រោយការសម្ភាសន៍ក្នុងកម្មវិធីអោយហ្វេនៗ បានទស្សនា ថែមទាំងបានបង្ហាញពីអារម្មណ៍ពិតដែលបានរួមការងារជាមយយនិងកំលោះ JAYB ថា “មានបុណ្យខ្ពស់ បានសម្ភាសន៍និយាយសារសងជាមួយលោក JAYB ថ្ងៃនេះ…… @jaybnow.hr អាចប្រាប់បានតែពាក្យនេះទេថា គួអោយស្រលាញ់ខ្លាំងណាស់ សុភាពរាបសារ មានមន្តស្នេហ៍ យកចិត្តទុកដាក់ ក្នុងការឆ្លើយតបសំនួរទាំងអស់តែម្ដង #ខ្ញុំរំភើបចិត្តខ្លាំងណាស់”
ក្រៅពីមានមុខមាត់សង្ហាៗហើយគ្រប់គ្នានៅចាប់អារម្មណ៍ពីសម្រស់របស់ Amy ស្ទាយតុបតែងខ្លួននេះស្អាតខ្លាំងណាស់ ហើយស៊ិចស៊ីទៀតមានមន្ដស្នេហ៍ខ្លាំងណាស់ដែរ សូម្បីតែកំលោះកូរ៉េក៏សម្លឹងមើលមិនដាក់ភ្នែកងដែរ លើកនេះហ្វេនៗច្រណែនផងសរសើរផង ម្នាក់ៗប្រញាប់ទៅសម្ដែងការយល់ឃើញក្នុងកន្លែងខមិនព្រោងព្រាត
អត្ថបទដោយ : នីត្តា











