កក្រើក 🔥🔥!! 10ឆ្នាំនៅតែថាមពលពេញដដែល តោះទស្សនា BTS’s Concert នៅទីក្រុងប៊ូសានថ្ងៃនេះទាំងអស់គ្នា!!

កំពុងជាប់ចំណាត់ថ្នាក់លេខមួយក្នុងបណ្តាញសង្គមចំពោះឆាកប្រគុំតន្ត្រីចូលទស្សនាដោយសេរីលើកដំបូងបំផុតរបស់ក្រុម K-POP លំដាប់ពិភពលោក BTS។ រូបភាពនិងវីដេអូរបស់ពួកគេកំពុងធ្វើអោយមនុស្សទូទាំងពិភពលោកតាមដានទស្សនា និងយកទៅចែកចាយបន្ត។
កំឡុងពេលល្ងាចថ្ងៃទី ១៥ ខែតុលាថ្មីៗនេះសមាជិកទាំង ៧ នាក់របស់ក្រុម BTS បានចេញមកបង្ហាញវត្តមានក្នុងស្តាយល៍តែងខ្លួនថ្មី បង្ហាញក្បាច់រាំរបស់បទចម្រៀងក្នុង Album ចុងក្រោយយ៉ាងកក្រើកដែលមិនធ្លាប់មាននរណាឃើញពីមុនមកដូចជាបទ RUN BTS ជាដើម។

After Footer (Active) - damrei Mr1 Zone2
ឆាកប្រគុំតន្ត្រីរបស់ពួកគេគឺប្រព្រឹត្តទៅយ៉ាងជោគជ័យដូចសព្វមួយដង អ្នកគាំទ្រ (Armys) ទាំងទស្សនាផ្ទាល់និងទស្សនាតាមគេហ:ដ្ឋាន (live បន្តផ្ទាល់) បានកំសាន្ត រំភើប រាំច្រៀងយ៉ាងសប្បាយរីករាយជាមួយតារាខេផប់ដែលខ្លួនស្រលាញ់បំផុត។ ចង់ដឹងកក្រើកយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!



អត្ថបទដោយ​ សា