ជាពេលវេលាដែលទស្សនិកជនរបស់សិល្ប:តន្រ្តី K-POP ទន្ទឹមរងចាំព្រោះបន្ទាប់ពីឃ្លាតគ្នាអស់ជាច្រើនឆ្នាំដោយសារជម្ងឺកូវីដ១៩ ពេលនេះក្រុមល្បីល្បាញលំដាប់ពិភពលោករបស់ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមចេញប្រត្តិបត្តិការរៀបចំឆាកប្រគុំតន្ត្រីទ្រង់ទ្រាយធំវិញហើយ។ ប៉ុន្តែថ្ងៃនេះហ្វែនខ្លាប់រំខានចិត្តលើរឿងមួយនេះជាខ្លាំង ពួកគេឆ្ងល់ថាហេតុអ្វី BTS និង Blackpink ត្រូវជ្រើសថ្ងៃ Concert ដូចគ្នា?

ថ្ងៃ ១៥ តុលា នរណាៗក៏បានឃើញរូបភាពនិងវីដេអូបង្ហាញពីបរិយាកាសកម្មវិធីប្រគុំតន្ត្រីខ្នាតអន្តរជាតិរបស់ក្រុមខេផប់បុរសលំដាប់លេខ១ BTS និង ក្រុមខេផប់នារីលំដាប់លេខ១ Blackpink ដែលធ្វើឡើងដើម្បីបានជួបជុំជាមួយហ្វែនខ្លាប់ និងដើម្បីផ្សព្វផ្សាយអោយពិភពលោកស្គាល់តំបន់ពិសេសប្រចាំប្រទេសកូរ៉េខាងត្បូងរបស់ពួកគេ។

BTS រៀបចំ “YET TO COME” នៅទីក្រុងប៊ូសាន (តាមបណ្តាខេត្ត) ចំណែកក្រុម Blackpink វិញរៀបចំ “BORN PINK WORLD TOUR” នៅទីក្រុងសេអ៊ូល ពីរកន្លែងផ្សេងគ្នាតែក្នុងថ្ងៃនិងពេលតែមួយ បណ្តាលធ្វើអោយអ្នកខ្លះមានចិត្តសោកស្តាយហើយពិបាកសម្រេចចិត្តដឹងថាគួរជ្រើសរើសទៅចូលរួមមួយណា។ បើធ្វើថ្ងៃផ្សេងគ្នាប្រហែលទស្សនិកជនសប្បាយចិត្តជាងនេះ!!
អត្ថបទដោយ សា




