Danworrawech-Pattieung ប្រកាសថានឹងរៀបកម្មវិធីអារពារហ៍ពិពារហ៍នៅក្នុងវត្ត!! ព្រោះមូលហេតុនេះ!

ចាត់ទុកជាអនាគតកូនក្រមុំកូនកំលោះដែលថ្មីថ្មោងបំផុតក្នុងវិស័យសម្រាប់តារាចម្រៀងប្រុស Danworrawech និងតារាសម្តែងស្រី pattieung ដែលទើបមាន Surprise សុំគ្នារៀបការថ្មីៗនេះបន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាជាង ១០ឆ្នាំ។ ចុងក្រោយតារាស្រីប្រុសស្រីធ្វើអោយហ្វែនខ្លាប់ភ្ញាក់ផ្អើលខ្លាំង ព្រោះពួកគេប្រកាសថានឹងរៀបការនៅក្នុងវត្ត!
ថ្មីៗនេះកាលពីថ្ងៃទី ១៣ ខែតុលាលោក Danworrawech និងកញ្ញា pattieung បានចេញមុខប្រាប់ពីកន្លែងរៀបកាព្រមបកស្រាយហេតុផលអោយអ្នកគាំទ្របានស្តាប់យ៉ាងលំអិត។ អ្នកទាំងពីរបាននិយាយថាថ្ងៃពាលាល្អរបស់ពួកគេគឺខែវិច្ឆិកាខាងមុខនេះ មានពេលតិចបណ្តាលអោយពិបាកក្នុងការស្វែងរកកន្លែង សាលអាពារហ៍ពិពារហ៍ស្ទើរទាំងអស់ត្រូវគេកក់អស់ សូម្បីឆ្នេរសមុទ្រ និងកន្លែងផ្សេងៗតាមបណ្តាខេត្តក៏មិនបើកទទួលដែល។
លើសពីនោះទៅទៀតតារាប្រុសស្រី និងគ្រួសារទាំងសងខាងក៏ចង់បានកម្មវិធីដែលងាយៗ មិនលំបាកក្នុងការធ្វើដំណើរ មិនចាំបាច់មានពិធីនេះនោះដែលមិនសូវសំខាន់ច្រើន ដូចច្នេះហើយវត្តគឺល្អបំផុត។ ចុងក្រោយគេបង្អស់តារាប្រុសបាននិយាយថា “ជ្រុលតែសុំគ្នារៀបកាក្នុងវត្តហើយ ចាត់កម្មវិធីនៅវត្តអោយគ្រប់ឈុតតែម្តងហ្មងទៅ!”។

After Footer (Active) - damrei Mr1 Zone2

អត្ថពបទដោយ​ សា