វិវរធំ!! សីតវិមានថ្មីរបស់អ្នកនាង Margie និងលោក Pok ជួបទឹកជំនន់លិចគួរជាទីបារម្មណ៍!

ទើបតែបានអញ្ជើញមិត្តភក្តិស្និទ្ធស្នាលមកចូលរួមរៀបចំកម្មវិធីឡើងផ្ទះថ្មីៗនេះទេសម្រាប់តារាសម្តែងស្រី Margie និងស្វាមីលោក Pokmindset ប៉ុន្តែមិនទាន់បានមួយឆ្នាំស្រួលបួលផងសីតវិមានដ៏ស្កឹមស្កៃនោះត្រូវប្រឈមជាមួយគ្រោះទឹកជំនន់ លិចស្ទើរដល់ល្វែងសំខាន់របស់ផ្ទះហើយពេលនេះ។
នៅក្នុងកម្មវិធី Youtube របស់គ្រួសារ Pok-Margie ដែលទើបតែចេញកាលពីម្សិលមិញនេះបានបង្ហាញប្រាប់ពីភាពគួរអោយបារម្មណ៍ដែលកើតមានឡើងនៅបរិវេណផ្ទះរបស់ពួកគេ។ ទាំងអស់គ្នាភ័យ ហើយភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះមិនប៉ុន្មានថ្ងៃផងទឹកឡើងលិចសួន និងផ្លូនធ្វើដំណើរស្ទើរអស់គ្មានសល់។​
បច្ចុប្បន្ននេះទស្សនិកជនមិនដឹងថាស្ថានភាពនៅផ្ទះរបស់តារាប្រុសស្រីប្រសើរឡើងជាងមុន ឬកាន់តែធ្ងន់ធ្ងរជាងមុននោះទេ។ ទាំងអស់បារម្មណ៍ខ្លាចបើទឹកនៅមិនទាន់ស្រកចុះ តារាប្រុសស្រីនិងគ្រួសារធំទាំងអស់ចាំបាច់ត្រូវរើចេញមករស់នៅក្នុងទីក្រុងជាបណ្តោះអាសន្ន ហើយក៏ភ័យខ្លាច អូនមីកា-អូនមីយ៉ា ចុះលេងទឹកដោយខ្លួនឯង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា