កំពុងជាប់ឈ្មោះជាតារាប្រុសដែលមានការលះបង់ខ្ពស់ដើម្បីជួយសង្គមថៃ និងប្រទេសជិតខាងសម្រាប់លោក mootono29 តារាសម្តែងនិងតារាចម្រៀងប្រុសដែលបង្កើតមូលនិថិក៏ដូចជាសកម្មភាពសប្បុរសជាច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ននេះ។

កន្លងមកទស្សនិកជនគិតថាលោក mootono29 មានជីវិតសម្បូរសប្បាយដូចតារាផ្សេងៗទៀត ប៉ុន្តែទើបតែបានដឹងថ្មីៗនេះទេថាតាមពិតទៅគាត់ជាមនុស្សដែលតស៊ូជីវិតខ្លាំងណាស់ដើម្បីជួយគ្រួសារបន្ទាប់ពីលោកឪពុកបាត់បង់ជីវិត។ នៅក្នុងកម្មវិធីរបស់កញ្ញា Pooklook តារាប្រុសចិត្តបុណ្យរបស់យើងគាត់បានអោយសម្ភាសន៍ថាគាត់មិនដែលនឹកស្មានទេថាអាចរស់នៅបានសុខស្រួលដូចពេលនេះ។

ពីព្រោះតាំងពីអាយុ ១០ ឆ្នាំជាងគាត់ត្រូវដើរតួជាមេគ្រួសារជំនួយប៉ាដែលបាត់បង់ជីវិតបាត់ទៅហើយ ត្រូវរកចំណូលមកផ្គត់ផ្គង់គ្រួសារ ត្រូវដោះបំណុលមហាសាល រហូតត្រូវធ្វើដំណើរទៅរស់នៅប្រទេសអាល្លឺមង់តែម្នាក់ឯង ហើយធ្វើការងារក្នុងហាងអាហារពីរវេន (រត់តុ និងលាងចាន បោសសំអាត) ជាច្រើនឆ្នាំមុនពេលបានជួបកម្មវិធីប្រឡងជ្រើសរើសតារាចម្រៀង។
អត្ថបទដោយ សា



