Lisa កក្រើកប្រឹថពី 😃🔥🔥!! lalalalisa_m សមាជិកក្រុម Blackpink បង្ហាញក្បាច់ Pole Dance ជាលើកដំបូងបំផុត (មានវីដេអូ)!

មិត្តអ្នកអានជាពិសេស Blinks ប្រហែលជ្រាបយ៉ាងច្បាស់ហើយថាថ្ងៃម្សិលមិញនិងថ្ងៃនេះសមាជិកទាំងបួនាក់របស់ក្រុម K-POP ស្រីលំដាប់ពិភពលោក Blackpink កំពុងកក្រើកឆាកតន្ត្រី “BORN PINK TOUR CONCERT” យ៉ាងចាស់ដៃបន្ទាប់ពីបែកពីហ្វែនខ្លាប់រាប់ឆ្នាំព្រោះកូវីដ១៩។
ហើយដែលអត់និយាយមិនបាននោះគឺឈុតឆាក Solo (សម្តែងបទ Lalisa & Money) របស់កញ្ញា lalalalisa_m សមាជិកជនជាតិថៃដែលមិនទាន់ធ្លាប់បង្ហាញអោយនរណាឃើញពីមុនមក។ តារាស្រីបាននាំយកក្បាច់រាំ Pole Dance (រាំតោងបង្គោល) យ៉ាងញាក់សាច់មកសម្តែងបង្ហាញអោយហ្វែនៗបានចំហរមាត់មើល ព្រមជាមួយពាក្យឧទាន WOW WOW!! Queen!! Pole Dance Queen!!
ឈុត Pole Dance ត្រឹមប៉ុន្មាននាទីរបស់កញ្ញា lalalalisa_m បានធ្វើអោយពិភពលោករញ្ជួយ ធ្វើអោយបណ្តាញសង្គមផ្សេងៗផ្ទុះព្រោះគ្រប់គ្នាចូលមកនិយាយដល់នាង #Lisa #lisa_Poledance រហូតជាប់ចំណាត់ថ្នាក់ក្នុងតារាងធំៗលំដាប់សាកល។ Lisa កក្រើកប្រឹថពីគឺជារឿងពិត ចង់ដឹងថាអស្ចារ្យកម្រិតណាតោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា