មួយគូទៀត❤️❤️❤️!! OPPA របស់កញ្ញា lalalalisa_m ទៅផ្តល់កំលាំងចិត្តដល់កម្មវិធីធ្វើអោយហ្វែនខ្លាប់រញ្ជួយចិត្ត!!
ពាក្យស្នេហាកើតមានច្រើនណាស់នៅក្នុងឆាកតន្រ្តី “BORN PINK TOUR CONCERT” របស់ក្រុម Blackpink ដែលកំពុងរៀបចំឡើងដំបូងបំផុតនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ ឥទ្ធិពលគូជីនដែលចេញមុខមករញ្ជួយចិត្តហ្វែនខ្លាប់មុនគេបង្អស់នោះគូរបស់បងស្រី Jisoo និងតួឯកប្រុសរឿង Snow Drop របស់នាងដែលឃើញហើយទស្សនិកជនទូទាំងពិភពលោកសប្បាយអតាមជាអន្នែក។

តាមដោយគូរបស់កំពូលតារាស្រីដែល HOT បំផុតនាពេលបច្ចុប្បន្ននេះកញ្ញា lalalalisa_m ដែលមានអ្នកគាំទ្រច្រើនណាស់ចង់អោយនាងនិងតារាសម្តែងប្រុសញញឺមស្រស់ parkb0gum ប្រកាសទំនាក់ទំនងជាស្នេហាជាមួយគ្នាព្រោះគ្រប់គ្នាដឹងថាទាំងពីរនាក់ស្និទ្ធស្នាលគ្នា ហើយរូបភាពរួមការងារនៅទីក្រុងប៉ារីសរបស់ពួកគេធ្វើអោយធ្វើអោយភ្លើងផ្គូផ្គងរបស់ហ្វែនខ្លាប់ឆេះឡើងជាខ្លាំង។

ចុងក្រោយទាំងហ្វែនខ្លាប់របស់លោក parkb0gum និងកញ្ញា lalalalisa_m ទូទាំងពិភពលោកសប្បាយអយ៉ាងក្រៃលែងព្រោះតារាសម្តែងប្រុសបានបង្ហាញវត្តមាននៅក្នុងថ្ងៃដំបូងរបស់ឆាកតន្រ្តី “BORN PINK TOUR CONCERT” ដែលចាត់ទុកថាជាកំលាំងចិត្តដ៏សែនពិសេសរបស់តារាខេផប់ស្រីរបស់ BLINKS។
អត្ថបទដោយ សា





