គួរអោយស្រលាញ់!! សមាជិកទាំងអស់របស់ក្រុម BLACKPINK ទទួលស្វាគមន៍ម៉ាក់របស់កញ្ញា lalalalisa_m យ៉ាងកក់ក្តៅ!

ឆាកតន្ត្រី “BORN PINK TOUR CONCERT” ឆ្នាំនេះបង្ករអោយមានរូបភាព ក៏ដូចជាបរិយាកាសគួរអោយស្ងប់ស្ងែងនិងរំភើបតាមជាច្រើនសន្ធឹកសន្ធាប់ មានទាំងតារាគូជីនមកគាំទ្រផ្លល់កំលាំងចិត្តដល់កន្លែង មានទាំងហ្វែនខ្លាប់ដែលបែកចែកបក្សពួកពាក់សំលៀកបំពាក់តាមប្រែនដែលតារាស្រីនីមួយៗកាន់កាប់។ ចុងក្រោយរូបភាពកក់ក្តៅរបស់សមាជិកក្រុមជាមួយម្តាយរបស់ lalalalisa_m ត្រូវបានហ្វែនខ្លាប់នាំយកមកចែកចាយបន្តរហូតក្លាយជាប្រធានបទល្បី!
ម៉ាក់ជាទីស្រលាញ់របស់កញ្ញា lalalalisa_m បាននាំក្រុមគាំទ្រពីប្រទេសថៃទៅផ្តល់កំលាំងចិត្តអោយកូនស្រី និងសមាជិកក្រុមផ្សេងដល់ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងទាំងពីរថ្ងៃពេញ។ កញ្ញា Jennies, Jisoo, និង Rose រត់ទៅអោបអ្នកម្តាយរបស់មិត្តភក្តិយ៉ាងណែនដើម្បីស្រូបយកថាមពល និងក្តីស្រលាញ់ដែលគាត់មានចំពោះពួកគេ។
រូបភាពក៏គួរអោយស្រលាញ់របស់ពួកគេបានធ្វើអោយអ្នកដែលបានឃើញហើយរីករាយនិងមានកំលាំងចិត្ត ក៏ដូចជាញញឺមតាមដោយមិនដឹងខ្លួន។ អ្នកម្តាយរបស់កញ្ញា lalalalisa_m តែងតែបំពេញនាទីជា “The Best Mom” អោយក្រុម Blackpink ជានិច្ច។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា