ចាត់ទុកនារីដែលសាកសមជាតារាស្រីលំដាប់ខ្ពស់ព្រោះសាកសមទាំងរូបរាងកាយ ទម្រង់មុខ អាកប្បកិរិយា និងសំដីសំដៅសម្រាប់កញ្ញា aff_taksaorn ដែលមិនធ្លាប់ធ្វើអោយទស្សនិកជនអាក់អន់ស្រពន់ចិត្តជាមួយការងារ និងកានិយាយស្តីរបស់នាងឡើយសូម្បីម្តង។ តែទោះបីសុភាពយ៉ាងណាតារាស្រីក៏គេចមិនផុតពីពាក្យរិះគន់ ពាក្យជេរបស់មនុស្សនៅក្នុងសង្គមដែល។

ចុងក្រោយតារាស្រី aff_taksaorn ធ្លោយមាត់និយាយប្រាប់ថានាងចុងបំផុតពេលមានមនុស្សមកជេនាងទាំងដែលនាងមិនដឹងខ្លួនថាធ្វើអ្វីខុស។ នៅក្នុងកម្មវិធី 3 Zaap ខណ:ពេលត្រូវសម្ភាសន៍មនុស្សល្បីដែលត្រូវសង្គមបច្ចុប្បន្នរិះគត់រាល់ថ្ងៃនាពេលបច្ចុប្បន្ន លោក Num Kanchai ជាពិធីករប្រុសងាកទៅសួរពិធីករដៃគូថា “ធ្លាប់ត្រូវគេជេទេ?”។

កញ្ញា aff_taksaorn ធ្លាប់ហើយពាក្យដែលធ្វើអោយនាងចុកចាប់ជាងគេនោះគឺពាក្យថា “เพ้อเจ้อ = និយាយ ឬគិតរឿងដែលឥតប្រយោជន៍ រឿងដែលមិនអាចទៅរួច” ដែលស្តាប់ទៅមិនអាក្រក់ស្តាប់ប៉ុន្តែអត្ថន័យជ្រាលជ្រៅស្មើរនឹងការមើលងាយដ៏ធំធេងបំផុតរបស់តារាស្រី។
អត្ថបទដោយ សា



