ដល់ថ្ងៃបាត់ស្រមោលឈឹង! តារាស្រី bitoeyrsiam និងស្វាមីមិនទៅជួប DSI តាមសន្យា!

អ្នកតាមដានរឿងក្តីធំ Forex 3D បានរងចាំអោយថ្ងៃនេះមកដល់ជាយូយាណាស់មកហើយដោយសារជាថ្ងៃដែលតារាស្រី bitoeyrsiam និងលោក dj_man9999 ត្រូវមកជួបក្រុមសឺបអង្កេតរឿងក្តីពិសសេសបន្ទាប់ពីសុំពន្យាពេល។ ចុងក្រោយអ្នកតាមដានមិនបានឃើញមុខពួកគេ ហើយនាំគ្នារិះគន់ថាជាប់ពាក់ព័ន្ធមែនទែនហើយបានជាមិនអាចធ្វើតាមសន្យាបែបនេះ។
នៅក្នុងថ្ងៃកំណត់ (ថ្ងៃទី ១៧ នេះ)វេលាម៉ោង ១១ថ្ងៃត្រង់ អ្នកសារពត៌មានឃើញតែលោកមេធាវីរបស់ពួកគេតែម្នាក់គត់ដែលបានធ្វើដំណើរទៅជួប DSI ព្រមជាមួយសំបុត្រមួយដែលមើលទៅទំនងជាលិខិតសុំពន្យាពេលចូលជួបជាលើកទីពីរ បាត់មុខតារាប្រុសតារាស្រីដែលអះអាងម្តងហើយម្តងទៀតថាខ្លួនបរិសុទ្ធ។
បណ្តាលអោយប្រជាជនថៃ និងអ្នកតាមដានរឿងក្តីជាច្រើនមិនសប្បាយចិត្តបារម្មណ៍ខ្លាចពន្យាចុះពន្យាឡើង រឿងក្តីមិនមានដំណើរការទៅមុខ ឬត្រូវគ្រប់គ្នាបំភ្លេចចោលជាអាសារបង់។ ពេលនេះ bitoeyrsiam និងលោក dj_man9999 កំពុងត្រូវសង្គមរិះគន់យ៉ាងដំណំព្រោះពួកគេបានធ្វើអោយគ្រប់យ៉ាងកាន់តែច្របូកច្របល់ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា