ជួបប្រាប់គ្នាផង 👏🏻👏🏻!! តារាប្រុសថៃ ២ ដួងពេលនេះកំពុងមានដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញ !!

ហ្វែនខ្លាប់នៅកម្ពុជាដែលបានតាមដានអ៊ិនស្តាក្រាមរបស់តារាប្រុសកេរ្តិ៍ឈ្មោះល្បីល្បាញពីររូប បានត្រៀមខ្លួន និងតាមទទួលស្វាគមន៍លោក peckprem និងលោក sonyuke ទាំងក្នុងអនឡាញទាំងព្យាយាមទៅជួបដោយផ្ទាល់យ៉ាងកក់ក្តៅ ព្រោះថ្មីៗនេះតារាទាំងពីររូបបានផុសប្រាប់ក្នុង Story អ៊ិនស្តាក្រាមថាពួកគេកំពុងហោះហើរឆ្ពោះមកកាន់ទីក្រុងភ្នំពេញ។
នៅក្នុងអ៊ិនស្តាក្រាមរបស់លោក peckprem និងតួឯកប្រុស sonyuke បានផុសរូបភាពដែលពួកគេកំពុងជិះយន្តហោះព្រមជាមួយសារសសេរថា “ភ្នំពេញ”។ ហើយថ្មីៗក្តៅៗថ្ងៃនេះលោក “ប៉េក” បានផុសវីដេអូដែលគាត់កំពុងដើរទស្សនានៅផ្សារធំថ្មីរជាមួយ Caption សសេរថា “មកមើលទីផ្សារម៉ាភ្លែត!#centralmarket #phanompenh #specspace” ។
ផុសរបស់តារាប្រុសទាំងពីរនាក់បានធ្វើអោយអ្នកគាំទ្រនៅទីនេះភ្ញាក់ផ្អើល ហើយនាំគ្នាចូលខមមិនសម្តែងក្តីស្វាគមន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងសង្ឃឹមថានឹងអាចបានជួបតារាក្នុងដួងចិត្តដោយផ្ទាល់កំឡុងដំណើរកំសាន្តបែបធុរកិច្ចរបសពួកគេលើកនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា