កញ្ញា ladiiprang បកស្រាយពាក្យក្នុងចិត្តតាមបទចម្រៀង ស្តាប់ហើយបានដឹងថានាងនៅស្រលាញ់លោក Twopee (មានវីដេអូ)!!
មានតារាប្រុសសង្ហារតម្រង់ជួរតាមសុំស្នេហ៍ច្រើនណាស់សម្រាប់តួឯកស្រី ladiiprang ដែលបានប្រកាសថាត្រឡប់មកទំនេរម្តងទៀតព្រោះបានបែកគ្នាជាមួយមិត្តប្រុសដែលស្រលាញ់គ្នាជាង ១០ឆ្នាំជាស្ថាពរ។ ចុងក្រោយកំលោះៗទាំងអស់ស្ទើរត្រូវចែកជើងគ្នារត់ចេញមិនហ៊ានតាមដោយសារតារាស្រីចេញច្រៀងបទចម្រៀងថ្មីដែលមានន័យទំនងពាក់ព័ន្ធនឹងស្នេហាចាស់។

នៅក្នុងកម្មវិធី Youtube “เลดี้ปราง x TorSaksit (Piano & i Live)” កញ្ញា ladiiprang បានអញ្ជើញចូលមកជាតារាចម្រៀងកិត្តិយសហើយបានច្រៀងចំរៀងកំសត់ៗជាច្រើនបទអោយប្រិយមិត្តបានស្តាប់កំសាន្ត។ បទទីមួយរបស់តារាស្រីមានចំណងជើងថា “หากว่าเราไม่คิดถึงกัน =ប្រសិនបើយើងឈប់នឹកគ្នា” ជាចម្រៀងដែលធ្វើអោយគ្រប់គ្នាគិតថានាងនៅមិនដាច់អាល័យជាមួយអតីតមិត្តប្រុសដែលទើបបែកគ្នា។

អត្ថន័យរបស់បទ “หากว่าเราไม่คิดถึงกัน =ប្រសិនបើយើងឈប់នឹកនាដល់គ្នា” សំដៅលើគូស្នេហ៍មួយគូដែលសម្រេចចិត្តនៅឆ្ងាយពីគ្នាមួយរយ:ដើម្បីសិក្សាចិត្តរបស់ខ្លួនឯង។ ខាងស្រីច្រៀងប្រាប់ខាងប្រុសថាពេលនេះគាត់អាចទៅធ្វើអ្វីដែលខ្លួនឯងចង់ធ្វើបាន អាចទៅពិសោធចិត្តខ្លួនឯងបានថាតាមពិតទៅស្រលាញ់នាង ឬមិនមែន លើសពីនោះទៅទៀតខាងស្រីបានផ្តាំតួឯកប្រុសថាបើជួបនារីថ្មីដែលធ្វើអោយចិត្តចង់ផ្តាស់ប្តូរ គាត់អាចសាងស្នេហ៍ថ្មីបានដោយមិនចាំបាច់បារម្មណ៍ពីនាងឡើយ។
អត្ថបទដោយ សា



