ជំនន់ទឹកភ្នែក Armys 😭😭! Jin សមាជិក្រុម BTS នឹងត្រូវចូលចម្រើទាហានចុងខែតុលានេះជាចាំបាច់!!

ទើបតែប្រកាសអោយអ្នកគាំទ្រសប្បាយចិត្តថាខ្លួនកំពុងត្រៀមចេញ Solo Album មួយថ្ងៃមុននេះទេសម្រាប់លោក Jin សមាជិក្រុមខេផប់លំដាប់ពិភពលោក BTS ថ្ងៃនេះខាងក្រុមហ៊ុនរបស់គាត់ស្រាប់តែចេញសេចក្តីប្រកាសថ្មីមួយទៀតអំពីថ្ងៃចូលបម្រើទាហានរបស់គាត់ទៅវិញ!
ក្រុមហ៊ុន Big Hit Music បានចេញសេចក្តីប្រកាសថាសមាជិកទាំងអស់របស់ក្រុម BTS នឹងបំពេញតួនាទីជាពលរដ្ឋរបស់ប្រទេសយ៉ាងខ្ជាប់ខ្ជួន។ Jin ក្នុងនាមជាសមាជិកដែលមានអាយុច្រើនជាងគេ នឹងចូលបម្រើពលទាហាបន្ទាប់ពីចេញអាល់ប៊ុមថ្មីហើយពោលគឺចាប់ពីចុងខែតុលាឆ្នាំ ២០២២ នេះតទៅ។
ចំណែកសមាជិកផ្សេងទៀតនិងចូលរួមធ្វើជាទាហានជាបន្តបន្ទាប់តាមតារាការងារដែលពួកគេមានក្នុងដៃ ហើយសង្ឃឹមយ៉ាងមុតមាំថាពួកគេនឹងត្រឡប់មកជួបជុំធ្វើការងារក្រុមវិញក្នុងឆ្នាំ ២០២៥។ ដំណឹងរបស់ Big Hit Music ថ្ងៃនេះបានធ្វើអោយបេះដូងរបស់ហ្វែនខ្លាប់លោតខុសចង្វាក់ នាំគ្នាផុសសាចូល Twitter រហូតធ្វើអោយ Jin ជាប់ជានិន្នាកាដែលផ្ទុះបំផុតនាពេលល្ងាចថ្ងៃទី ១៧ ខែតុលានេះ។

អត្ថបទដោយ​ សា