អបអរសាទតារាស្រី wawwa_nc សម្រេចចិត្តរៀបអាពារហ៍ពិពារហ៍ជាមួយមិត្តប្រុសជនបរទេសហើយ!

ជាគូស្នេហ៍តារាស្រលាញ់គ្នាបានច្រើនឆ្នាំហើយសម្រាប់គូរបស់តួឯកស្រីកាចឆ្នាស់ wawwa_nc ជាមួយលោក Henry Lane ដែលធ្លាប់ប្រកាសយ៉ាងច្បាស់ថាយ៉ាងក៏នឹងរៀបកាជាមួយគ្នា។ ចុងក្រោយមិត្តភក្តិក្នុងវិស័យសិល្ប:នាំគ្នាចូលខមមិន Congratulation លាន់ព្រោះតារាស្រីបានរៀបការជាមួយមិត្តប្រុសរួចរាល់ហើយថ្ងៃនេះ!
នៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីបានបង្ហោះវីដេអូដែលខ្លួននិងមិត្តប្រុសកំពុងឈរថតរូបរួមគ្រួសារទាំងសងខាងព្រមជាមួយសារជាអ៊ិម៉ូជិរូបបេះដូង 🤍 ចំណែកលោក Henry Lane ក៏បាននាំយកបរិយាកាសដូចគ្នានោះទៅផុសនៅក្នុង Story អ៊ិនស្តាក្រាមរបស់ខ្លួនព្រមជាមួយរូបបេះដូងពណ៌ក្រហមដែលពោពេញដោយក្តីស្រលាញ់។
មានសិល្ប:ករសិល្ប:ការិនីច្រើណាស់ដែលបានចូលមកសម្តែងក្តីរីករាយជាមួយគូស្វាមីភរិយាថ្មីថ្មោងដ៏គួរអោយស្រលាញ់មួយគូនេះក្នុងនោះមានដូចជាលោក mickbaromvudh សសេរថា “Congrats naaaaaaa”, កញ្ញា patriciagood សសេរថា “soo happy for you ❤️” និងតារាជាច្រើនដួងផ្សេងទៀត។ Congratulation!!

អត្ថបទដោយ​ សា