ពិភពលោកក្រឡាប់ចក្រ!! កញ្ញា nychaa ផុសរូបជាមួយតារាប្រុសព្រមជាមួយសារសសេរថា “I LOVE YOU 2000 🤘🏻”!

នរណាក៏បានដឹងដែលជាច្រើនឆ្នាំកន្លងមកនេះតួឯកស្រីបុស្តិ៍លេខ៣ nychaa មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងប្រុសស្តាយល៍រ៉កលោក mootono29។ អ្នកទាំងពីរមិនដែលប្រកាសជាផ្លូវការណ៍ប៉ុន្តែក៏មិនដែលមានដំណឹងថាបែកបាក់គ្នាម្តងណាឡើយ មានតែកាន់តែផ្អែមទៅៗពីមួយថ្ងៃទៅមួយថ្ងៃ!
ចុងក្រោយមានរឿងអ្វីកើតឡើង? កញ្ញា nychaa ផុសរូបជាមួយតួឯកប្រុសស្តាយល៍ Cool ល្បីល្បាញបំផុតរបស់ប្រទេសថៃ ព្រមជាមួយសារស្នេហាសសេរថា “ត្រឡប់ទៅអាយុ ១៤ឆ្នាំម្តងទៀត I LOVE YOU 2000 🤘🏻” បណ្តាលហ្វែនខ្លាប់ស្រីៗច្រណែនហើយខមមិនផ្តាំផ្ញើរតារាស្រីអោយជួយនិយាយពាក្យ “ស្រលាញ់” ទៅកាន់តារាប្រុសម្នាក់នោះជំនួសពួកគេយ៉ាងច្រើនកុះករ។
ត្រឡប់មកចម្ងល់របស់យើងវិញ! តារាស្រី nychaa កំពុងចេញថតខ្សែរភាពយន្តរឿងថ្មីជាមួយលោកតួឯកប្រុសសង្ហារមុខស្ងួតអង្គុយក្បែរនាង អោយផលិតកម្ម sahamongkolfilm ដែលរឿងនោះមានចំណងជើងថា “14อีกครั้ง I LOVE YOU 2000 🤘🏻”។ មិត្តអ្នកទស្សនាអាចរងចាំមើលភាពចុះសម្រុង​ ភាពត្រូវគីមីគ្នារវាងតួឯកប្រុសតួឯកស្រីមួយគូនេះបាន ធានាថារ៉ូមែនទិកដល់រមួលខ្លួន!

អត្ថបទដោយ​ សា