រៀបការហើយមែនទេ? Wawa តារាស្រីល្បីឈ្មោះបង្ហោះរូបភាពជាមួយគ្រួសារមិត្តប្រុស!

ហ្វេនៗភ្ញាក់ផ្អើលសម្រាប់​គូស្នេហ៍​របស់​តួឯក​ស្រី Wawa Nitcha និង Henry ដែលជា​អ្នកជំនួញ​វ័យក្មេង​នូវែ​ល​សេ​ឡង់  បន្ទាប់ពីតារាស្រីរូបនេះបានបង្ហោះឃ្លីបដែលពោលពេញដោយបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង ដោយបានថតរូបជាមួយមុខគ្រួសារខាងប្រុស។

គ្រាន់បង្ហោះមិនបានប៉ុន្មានផងក៏គេឃើញមានមិត្តភ័ក្តិតារាល្បីៗជាច្រើន ក្នុងពិធីដង្ហែ Comment អបអរសាទរជាច្រើនដូចជា Patricia Good ដែលនិយាយថាសប្បាយចិត្តណាស់ ។
ចំណែកឯលោក Mick Boromwut បានប្រាប់ Congrats naaaaaaa ឯ Joy Chonthicha ថាសប្បាយចិត្ត ហើយ Aye Kamonnet និយាយថា អ៊ូយ គួរឲ្យស្រលាញ់ណាស់ អបអរសាទរ។ល។ រឿងនេះបានធ្វើឱ្យគេគិតថាអ្នកទាំងពីមាន​ដំណឹង​ល្អ ដោយ​រៀប​ការ​ស្ងាត់ៗ តើ​ពិតឬ​ទេ?
Eriya