លោក lekteeradetch ប្រាប់ថាពីអារម្មណ៍ពេលជួបកញ្ញា​ bow_maylada គ្រាដំបូងបំផុត!

កំពុងក្លាយជាគូស្នេហ៍តារាដែលមានអ្នកទស្សនាតាមចាំគាំទ្រគ្រប់ពេលវេលាសម្រាប់គូរបស់តួឯកប្រុស lekteeradetch និងកញ្ញា bow_maylada ដែលស្គាល់គ្នាតាំងពីសម័យតារាស្រីនៅមិនទាន់ Single។ ចុងក្រោយតារាប្រុសបានចេញអោយសម្ភាសន៍ប្រាប់ពីអារម្មណ៍របស់ខ្លួនពេលបានជួបនាងគ្រាដំបូងបំផុតក្នុងឆាកជីវិត។
នៅក្នុងកម្មវិធី “สารพัดเพื่อน” លោក lekteeradetch បានប្រាប់ថាទាំងពីរនាក់បានជួបគ្នាដំបូងបំផុតក្នុងការងារថត MV អោយលោក “កង់(តារាចម្រៀងល្បី)” ដោយផ្ទាល់ខ្លួនគាត់បានស្គាល់ បានលឺពីកេរ្តិ៍ឈ្មោះរបស់កញ្ញា bow_maylada ស្រាប់ហើយព្រោះនាងល្បីខ្លាំង ប៉ុន្តែកាន់តែមានអារម្មណ៍ល្អលើសដើមពេលបានជួបមែនទែន។
មុនថត MV អ្នកទាំងពីរបានជួបគ្នាក្នុង Workshop ដែលនាំអោយមានការកាន់ដៃគ្នា សំឡឹងមុខគ្នាកើតឡើង តារាប្រុសសារភាពថាការកាន់ដៃនោះធ្វើអោយគាត់មានអារម្មណ៍ពិសេសខ្លាំងពិសេសបែបនិយាយអធិប្បាយមិនត្រូវ តែក៏មិនហ៊ានបញ្ចេញអាការ:ព្រោះពេលនោះនាងមានមិត្តប្រុស។ លោក lekteeradetch ចងចាំនិងរចាំរហូតមានឧកាសតាមសុំស្នេហ៍នាងរហូតបានសម្រេចដូចពេលបច្ចុប្បន្ននេះ!

អត្ថបទដោយ សា