ចប់ដ្រាម៉ាស្នេហាត្រីកោណ!! នឹកស្មានមិនដល់ Selena-Hailey-Justin ថតរូបរួមគ្នា!!

ហ្វែនខ្លាប់បទចម្រៀងរបស់កញ្ញា Selena Gomez និងលោក Justin Bieber ប្រហែលនៅចាំបានថាពួកគេទាំងពីរនាក់ធ្លាប់ជាសង្សារនិងគ្នា ហើយបែកគ្នាដោយបទចម្រៀងឆ្លងឆ្លើយដ្រាម៉ាស្នេហាយ៉ាងច្រើនសន្ធឹកសន្ធាប់។ បន្ទាប់ពីខាងប្រុសបានរៀបការួចទាំងអស់គ្នាធ្វើចិត្តបាន ហើយចុងក្រោយនេះតារាលំដាប់ៗទាំងបីនាក់ត្រូវរ៉ូវគ្នានិងថតរូបក្នុងហ្វ្រេមតែមួយបង្ហោះ Surprise ទស្សនិកជនយ៉ាងគួរអោយភ្ញាក់ផ្អើលបំផុត!
នៅក្នុងកម្មវិធី Academy Museum Gala ដែលទើបតែកើតមានឡើងថ្មីៗនេះកញ្ញា Selena Gomez អ្នកនាង haileybieber និងលោក Justin Bieber បានជួបសំណេះសំណាលនិងបង្ហាញការយកចិត្តទុកដាក់អោយគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាល ធ្វើដូចមិនធ្លាប់មានរឿងអ្វីកើតឡើងពីមុនមក។
អ្នកគាំទ្ររបស់ពួកគេស្ងើចសសើរជាខ្លាំងចំពោះភាពចាស់ទុំព្រមបំភ្លេចអតីតកាល ហើយនាំគ្នាទទួលស្គាល់ការពិតនិងបន្តរស់នៅយ៉ាងមានក្តីសុខរបស់តារាកំពូលទាំងបីនាក់។ រូបភាពរបស់ពួកគេបានធ្វើអោយមនុស្សទូទាំងពិភពលោក វ៉ៅវហើយនាំយកមកផុសពាសពេញបណ្តាញសង្គម ព្រោះមិនមាននរណាធ្លាប់គិតថាពួកគេអាចចុះសម្រុងគ្នាដល់ថ្នាក់នេះឡើយ។​

អត្ថបទដោយ ​សា