តាមពិតជាប់សាច់ឈាមនិងគ្នាសោះ អញ្ចឹងបានជាតារាថៃប្រុស-ស្រីទាំងអស់នេះមើលទៅប្រហែលៗ

ប្រិយមិត្តប្រហែលជាធ្លាប់ស្គាល់នូវតារាប្រុស-ស្រីទាំងអស់នេះជាមិនខាន​ ប៉ុន្ដែប្រិយមិត្តប្រហែលជាមិនធ្លាប់បានដឹងថាតាមពិតទៅពួកគេសុទ្ធសឹងតែជាប់សាច់ឈាមនឹងគ្នា។

តោះក្រឡេកទៅមើលបន្តិចទៅមើលថាអ្នកណាខ្លះដែលជាប់សាច់ឈាមនឹងគ្នាខ្លះ ៖

1 Pinky Savika និង Mona Anuthida

Pinky និង Mona ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ។ ពួកគេទាំងពីររូបនេះសុទ្ធសឹងតែមានសម្រស់ដ៏សែនស្រស់ស្អាត សូម្បីតែស្នាមញញឹមក៏ស្រដៀងគ្នា។

2 Pok Passakorn និង Peach Pachara

មានប្រភពចេញមកពីគ្រួសារអភិជនដូចគ្នា បើទោះជាប្រាប់ថាជាប់សាច់ឈាមនឹងគ្នាក៏គ្មានអ្វីដែលត្រូវភ្ងាក់ផ្អើលដែរ។ Peach គឺត្រូវជាក្មួយប្រុសរបស់ Pok ដូច្នេះហើយតារាប្រុសរូបនេះក៏ត្រូវជាក្មួយថ្លៃរបស់ Margie ដែរ។

3 Pat Napapa និង God Jirayu

តារាស្រី ប្រុស ដែលពូកែខាងកូរ និង បានសម្ដីទាំងពីររូបនេក៏ត្រូវជាបងប្អូននឹងគ្នា ប៉ុន្ដែជាបងប្អូនសាច់ឆ្ងាយ។

4 New Chaiyapol និង Bas Suradet

ចំណែក New ហើយនិង Bas ក៏ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។ អ្នកទាំងពីរសុទ្ធសឹងតែជាតារាដែលមានទេពកោសល្យ ហើយមានរូបរាងស្រស់សង្ហារ។

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ