JENNIE សមាជិកក្រុម Blackpink បញ្ចេញ Solo ថ្មីរបស់ខ្លួនជាលើកដំបូងនៅក្នុងឆាកប្រគុំតន្ត្រី (មានវីដេអូ)!

មិនដែលខ្វះ Surprise សម្រាប់នាំយកមកធ្វើអោយហ្វែនខ្លាប់ភ្ញាក់ផ្អើលនិងមានអារម្មណ៍ថាពួកគេពិសេសម្តងណាឡើយសម្រាប់កញ្ញា JENNIE មេក្រុមរបស់ Blackpink ដោយចុងក្រោយនេះនាងបានបញ្ចេញ Solo ថ្មីអោយអ្នកដែលបានចូលទស្សនាឆាកប្រគុំតន្រ្តី “BORN PINK TOUR CONCERT” បានស្តាប់មុនគេ។
អ្នកចូលរួមទស្សនាភ្ញាក់ផ្អើល ហើយរំភើបជាមួយឆាក Solo របស់កញ្ញា JENNIE បំផុតព្រោះមិនមាននរណាធ្លាប់បានដំណឹងថានាងកំពុងត្រៀមចេញបទថ្មីម្នាក់ឯងនោះឡើយ។ ទាំងអត្ថន័យបទចម្រៀង ទាំងភាពស៊ិចស៊ីរបស់អាយដលបានធ្វើអោយហ្វែនខ្លាប់ហោរកញ្ជ្រាវទ្រហឹងអឺងកងក្នុង Concert ហើយនាំគ្នាយកបទដោយមកបង្ហោះចូលក្នុង Youtube ជាច្រើនកុះករ។
ផុសរបស់ហ្វែនខ្លាប់ធ្វើអោយបទ “You & Me (Moonlight)” របស់កញ្ញា JENNIE ល្បីល្បាញ មានអ្នកស្តាប់ច្រើនទាំងដែលមិនទាន់បានបញ្ចេញគម្រោងនោះជាផ្លូវការណ៍។ ចង់ដឹងស៊ិចស៊ី ហើយទាក់ទាញកម្រិតណាតោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា !!

អត្ថបទដោយ សា