លុយបាត់ទៅណាអស់?!! អ្នកខាងក្នុងអះអាងថាតារាស្រី pinkysavika ក្រមែនទែន!!

បន្ទាប់ពីផេកប្រមូលជនរងគ្រោះរឿងក្តី Forex-3D បង្ហោះរូបភាពផ្ទះរបស់តារាស្រី pinkysavika រួច មានអ្នកប្រើប្រាស់អ៊ិនធឺណែតច្រើនណាស់ដែលមិនជឿថាផ្ទះនោះជាផ្ទះដែលនាងរស់នៅរាល់ថ្ងៃ។​ ពួកគេគិតថាតារាស្រីអាចលាក់បាំងវិមានមួយទៀតមិនចង់បញ្ចេញអោយនរណាបានឃើញព្រោះនាងចូលវិស័យតាំងពីអាយុ ៧ ឆ្នាំមិនដែលក្រដល់ថ្នាក់ត្រូវរស់នៅផ្ទះតូចបែបនេះ។
ចុងក្រោយអ្នកនៅក្នងវិស័យសិល្ប:ដែលស្គាល់តារាស្រីច្បាស់បានចេញមុខមកអះអាងអំពីប្រធានបទនេះថា “នាងនៅផ្ទះនោះមែនទែន ថ្វីត្បិតចូលធ្វើការងារសិល្ប:យូឆ្នាំតែតារាស្រី pinkysavika មិនដែលទុកលុយខ្លួនឯងឡើយ រកបានប៉ុន្មាននាងប្រគល់អោយអ្នកម្តាយទុកទាំងអស់”។ លើសពីនោះទៅទៀតពិធីករកម្មវិធី “แฉ” បញ្ជាក់យ៉ាងច្បាស់ថាតារាស្រីមិនដែលអោយកម្មវិធីណាចូលសម្ភាសន៍ដល់ផ្ទះនាងទេ ព្រោះផ្ទះតូចមិនមានអ្វីត្រូវនិយាយអួតច្រើនដូចគេ។
ពាក់ព័ន្ធជាមួយសំនួរថា “ចុះលុយបាត់ទៅណាអស់?” ផេកប្រមូលជនរងគ្រោះរឿងក្តី Forex-3D បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងផុសរូបផ្ទះហើយ ថាម្តាយរបស់តារាស្រីចូលចិត្តលេងកាស៊ីណូ វាអាចជាមូលហេតុដែលធ្វើអោយមិនមានចំណែកលុយសល់សម្រាប់សន្សំទុកអោយកូនស្រីអ្នកដែលខិតខំរកលុយ។

អត្ថបទដោយ សា