អាណិតស្ទើរស្រក់ទឹកភ្នែក!! ពិធីករល្បីបកអាក្រាតជីវិតពិតរបស់តារាស្រី pinkysavika មុនពេលត្រូវគេចាប់ឃុំឃាំង!

ប្រធានបទពាក់ព័ន្ធជាមួយតារាស្រី pinkysavika ត្រឡប់មកល្បីល្បាញម្តងទៀតក្រោយពេលរូបភាពផ្ទះបច្ចុប្បន្នរបស់នាងត្រូវគេនាំយកមកបង្ហោះនៅក្នុងបណ្តាញសង្គម។ ដំបូងអ្នកប្រើប្រាស់អ៊ិនធឺណែតមិនជឿថាតារាស្រីរស់នៅលំបាកដល់ថ្នាក់នោះនោះឡើយ ប៉ុន្តែបន្ទាប់មកអាណិតស្ទើរស្រក់ទឹកភ្នែកក្រោយពេលបានស្តាប់រឿងពិតរបស់នាងមុនពេលគេចាប់ឃុំឃាំង!
នៅក្នុងកម្មវិធី “แฉ” ពិធីករទាំងបីបាននាំយករឿងរបស់តារាស្រីមកអធិប្បាយដោយបានប្រាប់ថាគាត់ជឿថាផ្ទះនោះជាផ្ទះរបស់កញ្ញា pinkysavika ព្រោះតាមពិតទៅនាងជាតារាស្រីដែលត្រូវការចំណូលបំផុតក្នុងចំណោមតារាទាំងអស់។ គ្រប់ពេលដែលមានការទាក់ទងអោយមកចូលរួមធ្វើការងារកញ្ញា pinkysavika តែងតែសុំអោយគេផ្ញើរលុយអោយនាងខ្លះៗមុនជានិច្ច ដល់ថ្នាក់អ្នកទាក់ទងភ្លាត់មាត់គ្រប់ពេលថា “ខ្វះខាតដល់ថ្នាក់នេះឬ Pinky?”។
ពិធីករបានបន្ថែមទៀតថាជាទូទៅមេខ្លោងដើរបោកប្រាស់អ្នកដទៃ ឬតារាល្បីល្បាញដូចនាងតែងតែនាំគ្នាអួតផ្ទះ ឡាន នាឡិកា គ្រឿងពេជ្រជាសាធារណ:អោយគ្រប់គ្នាជឿជាក់និងស្ងើចសសើរ ខុសពីគេដាច់កញ្ញា Pinky ដែលជាប់ឈ្មោះជាតួឯកស្រីជួរមុខរបស់វិស័យសិល្ប:ថៃ នាងមិនដែលមានគ្រឿងឬរបស់ថ្លៃៗពាក់ដូចគេឡើយ មិនមាននរណាធ្លាប់លឺនាងនិយាយពីរបស់មានតម្លៃសូម្បីម្តង។

អត្ថបទដោយ​ សា