តោះមកស្គាល់មុខ តារាស្រីថៃដែលបោះបង់អាជីពសិល្ប:ទាំងស្រុងបន្ទាប់ពីមានគ្រួសារ!

ទស្សនិកជនជំនាន់ 90s ប្រាកដជាបានស្គាល់តារាស្រីមានស្នាមញញឺមពេជឃាត Paula Taylor ស្រាប់ហើយ នាងជាតារាបង្ហាញម៉ូត តារាសម្តែងដែលមានប្រជាប្រិយភាពខ្លាំងបំផុតនាពេលនោះ ដោយទៅណាមកណាមានតែហ្វែនខ្លាប់តាមសុំថតរូប តាមសុំហត្ថលេខាជានិច្ច។ ប៉ុន្តែគ្រប់យ៉ាងប្រែប្រួលទាំងស្រុងបន្ទាប់ពីតារាស្រីសម្រេចចិត្តតាមស្វាមីទៅរស់នៅក្រៅប្រទេស!
បន្ទាប់ពីរៀបការហើយអ្នកនាង​ Paula Taylor សម្រេចចិត្តចេញឆ្ងាយពីក្រុម “ទេពធីតាដែលមានសុទ្ធតែតារាស្រីល្បីល្បាញ” ទៅរស់នៅក្រៅប្រទេសដើរតួជាភរិយាជាម្តាយល្អរបស់កូនៗទាំងបីនាក់យ៉ាងពេញលេញ បណ្តាលអោយហ្វែនខ្លាប់នៅប្រទេសថៃនឹករលឹកហើយចង់អោយនាងត្រឡប់មកវិញ។
ចុងក្រោយថ្មីៗនេះបន្ទាប់ពីចប់ការរីករាលត្បាតនៃជម្ងឺកូវីដ១៩ គ្រប់គ្នាសប្បាយចិត្តឡើងវិញព្រោះបានឃើញរូបជួបជុំក្រុម “ទេពធីតា” រូបថតបង្ហាញម៉ូត និងការបង្ហាញវត្តមានរបស់តារាស្រីនៅតាមកម្មវិធីទូរទស្សន៍ផ្សេងៗឡើងវិញ។ បច្ចុប្បន្នអ្នកគាំទ្ររបស់អ្នកនាង Paula Taylor ដែលសុទ្ធសឹងជាតារាល្បីៗរបស់ប្រទេសថៃនាំគ្នាស្វាគមន៍ និងអញ្ជើញនាងអោយចូលរួមការងារជាមួយពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដោយ​ សា