ទទួលបានក្តីស្រលាញ់ពេញ 100%!! តារាកំពូលៗនាំគ្នារៀបចំ Surprise ខួបកំណើតអោយម៉ែ aff_taksaorn (មានវីដេអូ)!

ខ្វះតែប៉ុន្មានថ្ងៃទៀតទេ ថ្ងៃកំណើតរបស់តារាស្រីកំពូលរឹងមាំរបស់វិស័យសិល្ប:ថៃនឹងឈានចូលមកដល់ហើយ បណ្តាលអោយពេលនេះមិត្តរួមការងារ និងបណ្តាលមិត្តភក្តិទាំងអស់ចាប់ផ្តើមផ្ញើរពាក្យជូនពរអោយនាងជាបណ្តើរៗ។ ចុងក្រោយតារាកិត្តិយស Nadech-Yaya និងពិធីករទាំងអស់នាំគ្នារៀបចំកម្មវិធីពញ្ជាក់អារម្មណ៍ Surprise ម៉ែ aff_taksaorn យ៉ាងកក់ក្តៅ។
នៅក្នុងឆាកកម្មវិធី 3 Zaap ម៉ែ chomismaterialgirl លោក Num Kanchai បានបបួលក្រុមការងាររួមគ្នាធ្វើកម្មវិធីខួបកំណើតតូចៗគួរអោយស្រលាញ់មួយអោយកញ្ញា aff_taksaorn ដោយអោយអូន “ពីម៉ៃ” ជាកូនស្រីកាន់នំខេកចេញមកព្រមជាមួយបទចម្រៀងខួបកំណើត ខណ:ពេលទាំងអស់គ្នាកំពុងផលិតកម្មវិធីទូរទស្សន៍។
អ្នកម៉ែ aff_taksaorn រំភើបនិងសប្បាយចិត្តជាខ្លាំងពេលដែលបានផ្លុំនំខេកដំបូងជាមួយកូនស្រី មិត្តរួមការងារដែលខ្លួនស្រលាញ់បំផុត និងតួឯកប្រុសតួឯកស្រីលំដាប់លេខបែបនោះ។ នៅក្នុងវីដេអូដែលគេនាំយកមកផុសនៅក្នុងប្រព័ន្ធអ៊ិនធឺណែត តារាស្រីម្ចាស់ខួបកំណើតរីករាយជាខ្លាំង នាងញញឺមយ៉ាងអស់ពីចិត្តពេញមួយកម្មវិធី។


អត្ថបទដោយ សា