តារាប្រុសសម្រក់ទឹកភ្នែក!! ដឹងការពិតថាមនុស្សដែលខ្លួនហៅថា “ម៉ែ” តាមពិតមិនមែនជាម្តាយរបស់ខ្លួន!

ជាតួឯកប្រុសរបស់ទូរទស្សន៍បុស្តិ៍លេខ៣១ដែលកំពុងទទួលបានសំលេងគាំទ្រ និងការទទួលស្គាល់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ទស្សនិកជនថៃ សម្រាប់លោក jam.rachata ដែលឆ្លងកាត់រឿងជូចត់ច្រើនណាស់ទម្រាំកសាងកេរ្តិ៍ឈ្មោះជាតារាសម្តែងបាន។ ចុងក្រោយតារាប្រុសចេញមុខអោយសម្ភាសន៍រឿងដែលធ្វើអោយគាត់ភ្ញាក់ផ្អើលបំផុតក្នុងឆាកជីវិត “មនុស្សដែលខ្លួនហៅថា ម៉ែ តាមពិតមិនមែនជាម៉ែ”។
នៅក្នុងកម្មវិធី “วันบันเทิงTALK EP 16” លោក jam.rachata ជាតារាកិត្តិយសបានអោយសម្ភាសន៍រៀបរាប់ប្រាប់ពីដំណើរជីវិតដែលខ្លួនបានឆ្លងកាត់មុននឹងបានក្លាយជាតារា ដែលអាចនិយាយបានថាជូចត់ខ្លាំងគាត់ចាប់ផ្តើមទទួលការងារជាតួអង្គជំនួសតម្លៃខ្លួន ៤០០បាត ព្យាយាមធ្វើនេះធ្វើនោះដើម្បីអោយម្ចាស់បុស្តិ៍បានឃើញមុខ ហើយខិតខំអភិវឌ្ឍន៍ខ្លួនឯងរហូតគេទទួលស្គាល់។
សម្រាប់ជីវិតផ្ទាល់ខ្លួនវិញលោក jam.rachata គឺជាទារកដែលម្តាយឪពុកបោះបង់ចោលតាំងពីកើតបាន ១៨ថ្ងៃ គាត់មិនដែលបានបៅទឹកដោះម្តាយ មិនដែលទទួលបានការមើលថែទាំងពីម្តាយឪពុកបង្កើតឡើយ។​ អ្នកដែលចិញ្ចឹមគាត់អោយធំធាត់រហូតមានថ្ងៃនេះគឺជាជីដូនជីតាមានអាយុច្រើន ហើយដែលរញ្ជួយចិត្តបំផុតនោះគឺតារាប្រុសមិនដែលធ្លាប់ដឹងពីមុនឡើយថា (ជីដូន) ដែលគាត់ហៅថាម៉ែនោះមិនមែនជាម៉ែដែលផ្តល់កំណើតអោយគាត់ ទើបតែដឹងពេលធំតែប៉ុណ្ណោះ។

អត្ថបទដោយ​ សា