សមហើយដែលមានអ្នកស្រលាញ់ច្រើនដូចសព្វថ្ងៃនេះ!! កញ្ញា bellacampen បាញ់ថវិកាឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់តារាសម្តែងប្រុសដែលត្រូវឡានបុក!!

ថ្មីៗនេះអ្នកនៅក្នុងវិស័យសិល្ប:ទើបតែទទួលបានពត៌មានសោកសៅរ៍អំពី តារាសម្តែងប្រុសលោក “អហ្វថាណាកិត” ដែលត្រូវនារីស្រវឹងស្រាម្នាក់ជិះឡានបុកបង្ករអោយរបួសធ្ងន់បាត់ស្មារតីជាច្រើនម៉ោងជាច្រើនថ្ងៃ។ ក្រុមគ្រួសាររបស់ជនរងគ្រោះជួបទុក្ខលំបាកជាមួយថ្លៃព្យាបាលជម្ងឺ រហូតមូនិធិរបស់តារាស្រីជើងចាស់ Boom Panada ត្រូវចេញប្រកាស់ស្វែងរកជំនួយ។
ហើយចុងក្រោយបំផុតថ្ងៃនេះនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់តារាស្រី Boom Panada បានផុសអរគុណនឹងកោតសសើរទឹកចិត្តរបស់អ្នករួមវិស័យម្នាក់ដែលបានបាញ់លុយអោយនាងភ្លាមៗបន្ទាប់ពីបានឃើញសេចក្តីប្រកាស។ ទៅណាមិនឆ្ងាយនោះឡើយសិល្ប:ការិនីដែលមានទឹកចិត្តម្នាក់នោះគឺជាតួឯកស្រី bellacampen នាងបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០០០ បាត (ជាង 1500$) ព្រមជាមួយសារខ្លីៗសសេរថា “សូមផ្ញើរកំលាំងចិត្តអោយណាចា”។
តារាស្រី Boom Panada បានសសេរក្នុងផុសថាមិនប្លែកទេដែល bellacampen ទទួលបានក្តីស្រលាញ់ពីមនុស្សរាប់លាននាក់ដូចសព្វថ្ងៃនេះ បណ្តាលអោយហ្វែនខ្លាប់របស់តារាស្រីពេញចិត្តហើយនាំគ្នាចូលខមមិនសសើរតារាស្រីរបស់ខ្លួនឥតឈប់ឈរថា “គាំទ្រមនុស្សមិនខុស នាងជាតួឯកស្រីទាំងក្នុងរឿងនិងក្នុងជីវិតពិត”។

អត្ថបទដោយ​ សា