មិនអោយហ្វែនខ្លាប់បានសម្រាកឡើយ! កញ្ញា lalalalisa_m បន្តបំផ្ទុះភាពស្រស់ស្អាតនៅក្នុងកម្មវិធី AVRORA AWARDS ថ្ងៃនេះ!

អាចនិយាយបានថាមានការងារធំៗចូលមកច្រើនជាប់ៗគ្នាតែម្តងហើយសម្រាប់កំពូលតារាខេផប់ស្រីលំដាប់ពិភពលោក lalalalisa_m ដែលឡើងឆាកកម្មពិធី TOUR CONCERT ចប់ភ្លាមនាងចេញបង្ហាញមុខនៅក្នុងកម្មវិធី AVRORA AWARDS បង្ករអោយមានសំឡេងស្ងើចសសើរនិងពត៌មានជាច្រើនកើតឡើងភ្លាម!
ថ្ងៃនេះកញ្ញា lalalalisa_m សមាជិករបស់កុ្រម Blackpink បានធ្វើដំណើរទៅចូលរួមជាភ្ញៀវកិត្តិយសពិសេស និងជាអ្នកប្រកាសពានរង្វាន់អោយបេក្ខភាពនៅក្នុងកម្មវិធីរបស់ប្រែនដែលនាងកាន់កាប់ “Bvlgari” ដោយធ្វើដំណើរទៅដល់ភ្លាមអ្នកសារពត៌មានទាំងក្នុងស្រុកកូរ៉េខាងត្បូង និងក្រៅប្រទេសនាំគ្នាស្រែកថា “ลิซ่าสวยมา = លិហ្សាស្អាតខ្លាំង” យ៉ាងទ្រហឹងអឺងកង។
សម្រាប់កម្មវិធីដ៏សែនពិសេសថ្ងៃនេះតារាស្រីរបស់យើងនាងជ្រើសរើសចេញមកជាមួយឈុតវែងពណ៌ស បំពាក់ដោយគ្រឿងពេជ្រចាំងស្ទើរបែកភ្នែក មើលទៅប្រៀបដូចជាកូនក្រមុំបន្តិច រាជនីមហាអំណាចបន្តិច បណ្តាលអោយអ្នកកាសែតលង់ស្នេហ៍នាំគ្នាសសេរប្រធានបទពីនាងច្រើនស្ទើរពេញ New Feed ថ្ងៃនេះ។

អត្ថបទដោយ សា