តួឆ្នាស់ស្រីដែលមានរាសីខ្ពស់ត្រដែត!! lukkanaaum រៀបកាហើយស្វាមីលង់ខ្លាំង “ជះទាំងលុយ ជះទាំងពេជ្រ” អោយដោយមិនសម្ចៃដៃ!

ជាប់ឈ្មោះជាតារាសម្តែងស្រី “ឆ្នាស់សម”, “កាច់សាហាវបានត្រូវចិត្តទស្សនិកជន” សម្រាប់អ្នកនាង lukkanaaum ដែលគ្រប់គ្នាចងចាំនាងបានកាន់តែច្បាស់បន្ទាប់ពីបានសម្តែងរឿង “ចៅម៉ែណាឃី Nakee” រឿងភាគដែលល្បីល្បាញបំផុតកាលពីឆ្នាំ ២០១៥ – ២០១៦។ ក្រោយពេលរឿង ណាឃី ចប់តារាស្រីបានសម្រេចចិត្តរៀបការជាមួយមិត្តប្រុសមហាសេដ្ឋីទាយាទម្ចាស់សណ្ឋគាធំរបស់ភាគឥសាន្តរបស់ប្រទេសថៃ។
នៅពេលកូនស្រីធំធាត់ដឹងក្តីច្រើន អ្នកនាង lukkanaaum ចាប់ផ្តើមត្រឡប់មកចេញមុខក្នុងកម្មវិធីផ្សេងៗខ្លះៗវិញ ហើយចុងក្រោយនេះនាងបានអោយសម្ភាសន៍នៅក្នុងកម្មវិធី “คุยแซ่บShow” អំពីជីវិតផ្ទាល់ខ្លួនបន្ទាប់ពីរៀបអាពារហ៍ពិពារហ៍រួច។ តារាស្រីនិយាយទាំងទឹកមុខញញឺមស្រស់ថា “រៀបកាហើយជីវិតគឺល្អៗ! ស្វាមីមើលថែយ៉ាងល្អ យ៉ាងដិតដល់”។
លោក “បន់ ឬស:ណ:” ស្រលាញ់ភរិយាខ្លាំង ព្រមធ្វើគ្រប់យ៉ាងដើម្បីនាង ហើយតែងតែចង់អោយតារាស្រីនិងកូនសំណប់ចិត្តសប្បាយរីករាយគ្រប់ពេលវេលា ដោយមិនថាក្នុងឧកាសពិសេសក្តី ថ្ងៃធម្មតាក្តីគាត់តែងតែបាញ់លុយ ឬទិញពេជ្រ Surprise អ្នកនាង lukkanaaum ជារឿយៗដោយមិនចាំបាច់ហាមាត់សុំ។ តារាស្រីបញ្ចប់ដោយសម្តីនិយាយថារកនារីសំណាងដូចនាងលំបាកណាស់សម័យឥឡូវ!

អត្ថបទដោយ​ សា