ស្នេហាខុសវ័យរបស់តារាកូរ៉េ Gong Hyo-jin រៀបអារពារហ៍ពិពារហ៍ហើយផ្អែមដាក់គ្នាខ្លាំង!!

ទើបតែបានបណ្តើរគ្នាចូលពិធីមង្គលកាដ៏សែនរ៉ូមែនទិកកាលពីថ្ងៃទី ១១ ខែតុលា នៅទីក្រុងញូយ៉កប្រទេសសហរដ្ឋអាមេរិកកាថ្មីៗនេះទេសម្រាប់គូរបស់តារាសម្តែងស្រីឆ្នើម Gong Hyo-jin និងសិស្សប្អូនជាតារាចម្រៀងល្បី kevinoh_ ដែលរៀបចំកម្មវិធីឡើងបែបតូចតាចសម្រាប់សមាជិកគ្រួសារហើយនិងមិត្តភក្តិស្និទ្ធស្នាលតែប៉ុននោះ។
ចុងក្រោយបន្ទាប់ពីផុសប្រកាសថាខ្លួនបានរៀបការរួចរាល់ អ្នកនាង Gong Hyo-jin ផុសរូបស្វាមីរបស់ខ្លួនចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនជាលើកដំបូងព្រមជាមួយ caption សសេរថា “M y A N G E L” បណ្តាលអោយតារាល្បីល្បាញរបស់ប្រទេសកូរ៉េជាច្រើនរូបនាំគ្នាចូលមកចុច Like លើរូបររបស់នាង។
ចំណែកហ្វែនខ្លាប់រឿង K-Drama របស់អ្នកនាង Gong Hyo-jin វិញពួកគេរំភើបលើសពីរំភើបទៅទៀតនៅពេលបានឃើញតារាស្រីក្នុងដួងចិត្តរបស់ខ្លួនអាចរកឃើញបុរសដែលស្រលាញ់ និងត្រៀមខ្លួនរួចរាល់ដើម្បីការពារនាងបែបនេះ។ គ្រប់គ្នាចូលមកសម្តែងក្តីរីករាយ ហើយផ្ញើរចិត្តស្រលាញ់អោយគូស្វាមីភរិយាយថ្មីថ្មោងមួយគូនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដោយ​ សា