មានតែមួយគត់ក្នុងប្រទេសថៃ!! រឿង “สุภาพบุรุษสุดซอย” ល្បីតាំងពីតួអង្គរប្អូនស្រីនៅតូចច្រម៉ក់ រហូតពេលនេះធំពេញវ័យក្លាយជាសុភាពនារី!!

ជារឿងភាគដែលវែងបំផុត ហើយផ្តល់សំណើចនិងភាពសប្បាយរីករាយអោយទស្សនិកជនច្រើនបំផុតក្នុងចំណោមរឿងភាគទាំងអស់របស់ប្រទេសថៃ សម្រាប់រឿង “สุภาพบุรุษสุดซอย” ដែលចាប់ផ្តើមចាក់ផ្សាយតាំងពីឆ្នាំ 2016 -2017។ រឿងនេះគឺជារឿងដែលភាគនីមួយៗប្រចាំសប្តាហ៍មានចំនួនអ្នកទស្សនាច្រើនរាប់សិបលាន ល្បីល្បាញតាំងពីអូន “អ៊ិនតើ” តួអង្គរប្អូនស្រីនៅជាកុមារីតូចច្រម៉ក់ រហូតមកទល់ពេលនេះធំពេញវ័យ។
ក្នុងឧកាសគម្រប់ប្រាំឆ្នាំនៃភាពជោគជ័យតារាសម្តែងទាំងអស់ រួមជាមួយក្រុមការងារថតរឿងនាំគ្នាចេញធ្វើដំណើរកំសាន្តជប់លៀងរួមក្រុម ហើយក៏បាននាំយករូបភាពមកផុសបង្ហាញចំណាប់អារម្មណ៍យ៉ាងសប្បាយរីករាយ។ ដូចជាលោក marchutavuth តួអង្គរប្អូនប្រុសទីបីបានផុសសារសសេរថា “5 ឆ្នាំហើយណា💕 #สุภาพบุรุษสุดซอย “អ៊ិនតើ” ធំចប់ប៉ិនបងរ៉ុងហើយ🫢”។
តារាសម្តែង និងក្រុមការងារថតរឿង #สุภาพบุรุษสุดซอย ចាត់ទុកជាក្រុមការងារដែលជោគជ័យបំផុតដោយសារមិនដែលមាននរណាបង្កើតសាច់រឿងតៗគ្នាបានវែងច្រើនឆ្នាំដូចពួកគេឡើយ។ ទស្សនិកជនពេញចិត្តហើយគាំទ្រអោយរឿងនេះមានភាគបន្តជាច្រើនៗឆ្នាំទៅមុខទៀត ព្រោះអាចសើច ហួសចិត្ត និងរីករាយជាមួយសាច់រឿងរបស់តារាសម្តែងក្រុមនេះណាស់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា