ធំបាត់ហើយថែមស្អាតសង្ហារ អតីតតារាសម្ដែងក្មេងតួអង្គកូនប្រុសនាងឡាំយ៉ង រំលងទៅជាច្រើនឆ្នាំពេលនេះធំពេញវ័យ កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនថែមសសើរពីភាពសង្ហារនិងចង់ដឹងថាតារាក្មេងរូបនេះអាចនឹងក្លាយជាតួឯករះថ្មីឬទេ?
តារាក្មេងដែលសម្ដែងជាកូននាងឡាំយ៉ងរូបនេះមានឈ្មោះថា Mac Nattapat ពេលនេះមានអាយុរទើបតែ១៥ឆ្នាំទេ។ កាលពីរូបលោកសម្ដែងជាតួអង្គកូនឡាំយ៉ងរូបលោកមានអាយុរតែ៦ឆ្នាំទេ កាលនោះបានធ្វើឲអ្នកទស្សនាជាច្រើនស្រក់ទឹកភ្នែកដោយសារតែអាណិតកូនតូចនេះតាមសាច់រឿង និងសសើរពីស្នាដៃការសម្ដែងរបស់កុមារាតូចម្នាក់នេះផងដែរ។ ពេលនេះរំលងទៅច្រើនឆ្នាំតារាស្រីជើងចាស់ Nune Woranuch ដែលសម្ដែងជាតួឡាំយ៉ងនៅតែស្រស់ស្អាតក្មេងវ័យមិនចាញ់កាលពីច្រើនឆ្នាំមុននោះទេ ចំណែកកុមារាតូចដែលសម្ដែងជាកូនពេលនេះក្លាយជាក្មេងវ័យជំទង់មានមុខមាត់ស្រស់សង្ហារ និងត្រូវបានគេសំឡឹងទុកជាតួឯកប្រុសបាត់ទៅហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ