អ្នកជិតខាងបកអាក្រាតគ្រួសាររបស់តារាស្រី pinkysavika យ៉ាងចាស់ដៃ!! ឪពុកនាងធ្លាប់គម្រាមបាញ់សម្លាប់គេ!

កញ្ញា pinkysavika មានឈ្មោះនៅលើនៅបណ្តាសារពត៌មានច្រើនណាស់បន្ទាប់ពីមានគេនាំយករូបផ្ទះរបស់នាងមកបង្ហោះចូលក្នុងបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃមុននេះ។ ចុងក្រោយរឿងសម្ងាត់បែកធ្លាយ គ្រួសាររបស់តារាស្រីមិនត្រូវគ្នាជាមួយអ្នកភូមិ មិនមាននរណាចូលចិត្តពួកគេឡើយ!
ថ្មីៗនេះក្រុមអ្នកយកពត៌មានខាង AmarinTV បានធ្វើដំណើរទៅទីតាំងម្តុំផ្ទះរបស់តារាស្រីហើយបានជួបនិងសុំជជែកជាមួយអ្នកភូមិដែលរស់នៅក្បែរៗនាង ដោយបុគ្គល “ក” បានអោយសម្ភាសន៍ថានេះផ្ទះរបស់តារាស្រី pinkysavika នាងរស់នៅទីនេះជាមួយឪពុកម្តាយ បើករណីទាំងបីនាក់មិននៅ បងប្រុសនិងភរិយារបស់គាត់នឹងមករស់នៅទីនេះជំនួសជាបណ្តោះអាសន្ន។
សម្រាប់ទំនាក់ទំនងជាមួយអ្នកជិតខាងបុគ្គល “ក” និយាយថាសមាជិកទាំងអស់គ្រួសាររបស់តារាស្រីមិនដែលមានទំនាក់ទំនងជាមួយនរណាឡើយ ពួកគេមិនដែលនិយាយរកអ្នកក្រៅ ចតឡានក្បែរក៏មិនបានដែល ហ៊ានធ្វើដឹងតែមានរឿង។ ហើយដែលផ្ទុះខ្លាំងបំផុតនោះគឺឪពុករបស់កញ្ញា pinkysavika ធ្លាប់គម្រាមបាញ់បុគ្គលិករបស់បុគ្គល “ក” ព្រោះគ្រាន់តែចៃដន្យមើលចំមុខរបស់គាត់  ដោយបាននិយាយថា “ចូលចិត្តមើលមុខបែបនេះយកគ្រាប់កាំភ្លើងទេ?”។

អត្ថបទដោយ សា