អីយ៉ាស់! គ្រួសារ Rain និង Kim Taehee មានសមាជិកថ្មីម្នាក់ទៀតហើយ

នេះគឺជាដំណឹងដ៏គួរអោយរីករាយមួយសំរាប់គ្រួសាររបស់ Rain  និង Kim Taehee ព្រោះថាទីបំផុតប្ដីប្រពន្ធមួយគូនេះ មានសមាជិកថ្មីថែមម្នាក់ទៀតហើយ។

នៅថ្ងៃទី ១៩ ខែ កញ្ញា នេះ ផលិតកម្មរបស់ Kim Taehee បានចែករំលែកដំណឹងដ៏ល្អមួយមកកាន់ទស្សនិកជនដែលមានន័យដូចខាងក្រោម៖

After Footer (Active) - damrei Mr1 Zone2

“សួស្ដី នេះគឺជាផលិតកម្ម Story J Company ដែលជាផលិតកម្មរបស់តារាស្រី Kim Tae Hee

ពួកយើងចង់ប្រាប់ដំណឹងដ៏រីករាយមួយទៅកាន់អ្នកទាំងអស់គ្នាថា Kim Tae hee ហើយនិង Jung Ji Hoon (Rain) មានសមាជិកថ្មីថែមម្នាក់ទៀតហើយ។

នៅព្រឹកថ្ងៃទី ៩ ខែ កញ្ញា នេះ Kim Tae Hee បានសម្រាលកូនស្រីទី ២ របស់នាងហើយ​ នៅឯមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល។ ម្តាយ ហើយនិងកូន សុទ្ធតែមានសុខភាពល្អ ហើយពួកគេកំពុងតែសម្រាកជាមួយគ្រួសារដ៏រីករាយរបស់ពួកគេ។ ពួកយើងពិតជាមានក្ដីរីករាយចំពោះ Kim Tae Hee ,នាងនឹងខិតខំប្រឹងប្រែងហើយត្រលប់មកវិញក្នុងនាមជាតារាស្រីដ៏ល្អម្នាក់​។ កុំភ្លេចគាំទ្រនាងផងណា។

សូមអរគុណ”

គួរបញ្ជាក់ផងដែរថា គូស្នេហ័ដ៏ផ្អែមល្ហែមមួយគូនេះបានរៀបការតាំងពី ខែ មករា ឆ្នាំ ២០១៧ ហើយពួកគេមានកូនស្រីដំបូងកាលពីខែ តុលា ឆ្នាំ​២០១៧៕

ប្រភព៖ Soompi

អត្ថបទដោយ៖ ស្រីពេជ្រ