ហ្វែនខ្លាប់សប្បាយអរតែម្តងលើកនេះ!! លោក punjanprama ប្រកាសផ្លាស់ប្តូរប្រភេទទំនាក់ទំនងជាមួយកញ្ញា ladiiprang!!

បានបដិសេធដ្រម៉ាគូជីនតាំងពីសម័យលេងរឿង “បុព្វសន្និវាស” ជាមួយគ្នាមកម្ល៉េះសម្រាប់គូរបស់លោក punjanprama និងកញ្ញា ladiiprang ដោយព្រោះកាលនោះតារាស្រីមិនទំនេរ។ បន្ទាប់ពីមានពត៌មានបែកបាក់ស្នេហាតារាប្រុសស្រីគូនេះត្រូវគេចាប់ផ្សំផ្គុំអោយស្រលាញ់គ្នាម្តងហើយម្តងទៀត រហូតចុងក្រោយនេះសម្រេចចិត្តផុសប្រកាសប្រាប់ពីស្ថានភាពទំនាក់ទំនងគ្រាថ្មីអោយគ្រប់គ្នាបានដឹងជាសាធារណ:។
នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនតារាប្រុសបានផុសរូបគូជាមួយកញ្ញា ladiiprang ចំនួនពីរសន្លឹកព្រមជាមួយសារសសេរថា “ខ្ញុំឈប់ធ្វើជាបងប្រុសរបស់នាងហើយ…ពេលនេះធ្វើជាមិត្តភក្តិស្រីវិញ 😚😚😚 @ladiiprang” ដែលមានតារាស្រីចូលមកខមមិនខាងក្រោមថា “គួរអោយស្រលាញ់ណាស់…❤️”។
ធ្វើអោយអ្នកគាំទ្រធ្លាក់ថ្លើមក្តុក ព្រោះអានឃ្លារដំបូងហើយអរខ្លាំងស្មានថាទាំងពីនាក់ចាប់ផ្តើមសិក្សារចិត្តគ្នា លុះដល់អានចប់ទាំងអស់ទើបដឹងថាក្តីស្រម៉ៃត្រូវរលាយគ្មានសល់ (ប្តូរពីអររំភើបមកជាខកចិត្តវិញក្នុងរយ:ពេលតែ៥វិនាទី)។ ប៉ុន្តែមិនមាននរណាព្រមចុះចាញ់ឡើយ គ្រប់គ្នាចូលមកខមមិនសសេរថា “Still hoping for these 2 ឬ ពីរនាក់នេះមើលយ៉ាងណាក៏អាចទៅរួចដែល” លនិងលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងផុសរបស់តារាប្រុស។

អត្ថបទដោយ សា