អបអរសាទ 🎉🎉!! តារា K-POP ប្រុសម្ចាស់បេះដូងរបស់នារីជាច្រើននាក់ ប្រកាសក្លាយជាប៉ាប៉ារបស់គេហើយ!

មានឈ្មោះបោះសំលេងខ្លាំងណាស់ជាពិសេសកាលពីសម័យ 2008-2012 សម្រាប់ក្រុម TVXQ ជាក្រុមតារា K-POP ប្រុសដែលល្បីរន្ទឺពាសពេញអាស៊ីនិងទូទាំងពិភពលោកទាំងមូល។ បច្ចុប្បន្នទោះបីមិនការងារក្រុមចេញអោយហ្វែនខ្លាប់បានរាំតាមដូចមុនប៉ុន្តែសមាជិកនីមួយៗរបស់ពួកគេនៅតែបន្តបញ្ចេញការងារ Solo ជាច្រើនសម្រាប់បម្រើអារម្មណ៍របស់អ្នកគាំទ្រ។
លោក “ឆាង មិន” ជាសមាជិកក្រុម TVXQ ម្នាក់ដែលកិត្តិនាមមិនដែលធ្លាក់ចុះទោះបីមិនមានការងារក្រុម គាត់ល្បីល្បាញស្ទើរគ្រប់ផ្នែករបស់វិស័យសិល្ប:កូរ៉េខាងត្បូង ដោយមិនថាការងារ រាំ ច្រៀង សម្តែងរឿង ឬធ្វើជាពិធីករកម្មវិធីទូរទ្សសន៍ក្តី លោក”ឆាង មិន” តែធ្វើបានល្អ បានត្រូវចិត្តទស្សនិកជនជានិច្ចទាំងក្នុងនិងក្រៅប្រទេសជានិច្ច។
ចុងក្រោយតារាប្រុសទទួលបានពាក្យអបអរសាទ និងពាក្យជូនពរពីទស្សនិកជនយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រោះពេលនេះគាត់បានក្លាយជាប៉ាប៉ាដែលសង្ហារបំផុតប្រចាំឆ្នាំ ២០២២។ ដោយកាលពីថ្ងៃទី​១៨ម្សិលមិញនេះក្រុមហ៊ុន SM Entertainment អ្នកមើលការខុសត្រូវការងាររបស់តារាប្រុសបានចេញសេចក្តីប្រកាសថាពេលនេះភរិយារបស់លោក ឆាងមិន បានឆ្លងទន្លេរកូនដំបូងរួចរាល់ហើយ ពេលនេះទាំងម្តាយនិងបេប៊ីមានសុខភាពល្អដូចគ្នា។

អត្ថបទដោយ​ សា